ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនចោរដែល ជិះម៉ូតូឆក់ខ្សែកពីស្ត្រីម្នាក់ កំពុងដើរនៅភូមិដើមស្លែងបានហើយ

34

ភ្នំពេញ៖ មុខសញ្ញាឆក់យ៉ាងសកម្មម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌ និងប៉ុស្តិ៍ច្បារអំពៅ២ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីរូបគេបានឆក់ខ្សែកពីស្ត្រីម្នាក់បានសម្រេច កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅមុខផ្ទះ១៦៨ ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

លោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ បានអោយដឹងថា ជនរងគ្រោះឈ្មោះ ដុង ធីឌែប ភេទស្រី អាយុ៧៤ឆ្នាំ ជនជាតិវៀតណាម មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះ០៥F ផ្លូវ ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ចំណែកជនសង្ស័យឈ្មោះ ញ៉ែម យ៉ុម ភេទ ប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ កំពុងឈរនៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាក Honda Scoop ពណ៌ស ផ្លាកលេខ ភ្នំពេញ ១JM-២២០១ មកពីក្រោយឆក់ខ្សែកមាស ១ខ្សែ (ទម្ងន់៥ជី) និងធាក់ជនរងគ្រោះដួលលើផ្លូវរបួសជង្គង់ស្តាំ រួចជិះគេចខ្លួន។ លុះដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យនៅភូមិកើតហេតុ ដកហូតខ្សែកជនរងគ្រោះ រួមនិងម៉ូតូជិះធ្វើសកម្មភាព បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅសាកសួរដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ហើយ
កន្លងមកជនសង្ស័យធ្លាប់ជាប់ពន្ធនាគារព្រៃស ៧ខែ ក្នុងឆ្នាំ២០១៩ ពីបទ ៖ លួច ៕

អត្ថបទដែលជាប់ទាក់ទង