ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំ២០២២ជាឆ្នាំ ដែលកីឡាកម្ពុជា បានទទួលជោគជ័យបំផុត

68

 

ភ្នំពេញ៖ឆ្នាំ២០២៣គឺជាឆ្នាំដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមជាលើកដំបូងនោះគឺស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ។
អ្វីដែលគួរឲ្យកត់សំគាល់នោះក្នុងស៊ីហ្គេមលើកទី៣១ឆ្នាំ២០២២នៅទីក្រុងហាណូយប្រទេសវៀតណាមកម្ពុជាទទួលបានជោគជ័យដ៏ធំបំផុតមិនតែប៉ុណ្ណោះក្នុងព្រឹត្តិការណ៍អាស៊ាន
ប៉ារ៉ាហ្គេមលើកទី១១ឆ្នាំ២០២២នៅទីក្រុងសូឡូប្រទេសឥណ្ឌូនេស៊ីដែលទើបនឹងបញ្ចប់នេះក៏
កីឡាដែលមានពិការភាពរបស់កម្ពុជាដណ្ដើមបានជោគជ័យដ៏អស្ចារ្យដែរ ។

សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១កម្ពុជាដណ្ដើមបានមេដាយរហូតដល់ទៅ៦៣
គ្រឿងដែលក្នុងនោះមេដាយមាសចំនួន៩គ្រឿងមេដាយប្រាក់ចំនួន១៣គ្រឿងនិងសំរិទ្ធ៤១គ្រឿង។
កត្តាដែលសំខាន់នោះប្រភេទកីឡាមួយចំនួនដែលកន្លងមកពុំធ្លាប់បានទទួលមេដាយនោះលើកនេះមានជោគជ័យយ៉ាងខ្លាំងដោយប្រជែងបានមេដាយដែមនេះជាសញ្ញាដ៏ប្រសើរ
មួួសម្រាប់ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

លើកណយ ផាណាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាមានបរសាស៍ថា
អ្វីៗដែលយើងទទួលបានគឺដោយសារការចង្អុលបង្ហាញផ្លូវពីសំណាក់ឯកឧត្តមប្រធានលោក
ឧកញ៉ាអនុប្រធានគ្រូបង្វឹកនិងការប្រឹងប្រែងរបស់កូនៗកីឡាករ កីឡាការិនី ។សូមបញ្ជាក់ថា
ក្នុងស៊ីហ្គេមលើកទី៣១កាយសម្ព័នរកបានមេដាយប្រាក់ចំនួន៣គ្រឿង និងសំរិទ្ធ១គ្រឿង។
សម្រាប់ប្រភេទកីឡាហែលទឹកដែលរង់ចាំរាបជំនាន់គឺរយៈពេលជាង៤០ឆ្នាំឯណោះ
ទើបរកបានមេដាយឡើងវិញនេះជាមោទនភាពមួយរបស់កម្ពុជាក្នុងការត្រៀមខ្លួនសម្រាប់
ឆ្នាំ២០២៣។

ខាងក្រោមនេះជាប្រវត្តិមេដាយដែលកម្ពុជាដណ្ដើមបានក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
ឆ្នាំ១៩៥៩ដែលមានកម្ពុជាគឺជាស្ថាបនិកមួយដែរតែកម្ពុជាមិនបានចូលរួមប្រកួតនៅលើកដំបូងឡើយគឺចាប់ពីលើកទី២ទៅទើបកម្ពុជាបានចូលរួម ៖
-លើកទី២ ឆ្នាំ១៩៦១៖កម្ពុជារកបានមេដាយ មាស១ ប្រាក់៦ សំរឹទ្ធ ៥ សរុប ១១។
-លើកទី៣ ឆ្នាំ១៩៦៥៖ រកបានមេដាយមាស១៥ ប្រាក់១៩ សំរឹទ្ធ១៧ សរុប ៥១។
-លើកទី៦ ឆ្នាំ១៩៧១៖ មាស១៧ ប្រាក់១៨ សំរឹទ្ធ១៨ សរុប ៥៣
-លើកទី៧ ឆ្នាំ១៩៧៣៖ មាស៩ ប្រាក់១២ សំរឹទ្ធ៣០ សរុប ៥១
-លើកទី១៤ ឆ្នាំ១៩៨៧៖ ប្រាក់១ សំរឹទ្ធ៩ សរុប ១០
-លើកទី១៨ ឆ្នាំ១៩៩៥៖ សំរឹទ្ធ ២ សរុប ២
-លើកទី១៩ ឆ្នាំ១៩៩៧៖ សំរឹទ្ធ៦ សរុប ៦
-លើកទី២១ ឆ្នាំ២០០១៖ មាស១ ប្រាក់១ សំរឹទ្ធ៥ សរុប ៧
-លើកទី២២ ឆ្នាំ២០០៣៖ មាស១ ប្រាក់៥ សំរឹទ្ធ១១ សរុប ១៧
-លើកទី២៣ ឆ្នាំ២០០៥៖ ប្រាក់៣ សំរឹទ្ធ៩ សរុប ១២
-លើកទី២៤ ឆ្នាំ២០០៧៖ មាស២ ប្រាក់៥ សំរឹទ្ធ១១ សរុប ១៨
-លើកទី២៥ ឆ្នាំ២០០៩៖ មាស៣ ប្រាក់១០ សំរឹទ្ធ២៧ សរុប ៤០
-លើកទី២៦ ឆ្នាំ២០១១៖ មាស៤ ប្រាក់១១ សំរឹទ្ធ២៤ សរុប ៣៩
-លើកទី២៧ ឆ្នាំ២០១៣៖ មាស៨ ប្រាក់១១ សំរឹទ្ធ២៨ សរុប ៤៧
-លើកទី២៨ ឆ្នាំ២០១៥៖ មាស១ ប្រាក់៥ សំរឹទ្ធ៩ សរុប ១៩
-លើកទី២៩ ឆ្នាំ២០១៧៖ មាស៣ ប្រាក់២ សំរឹទ្ធ១២ សរុប ១៧
-លើកទី៣០ ឆ្នាំ២០១៩៖ មាស៤ ប្រាក់៦ សំរឹទ្ធ៣៦ សរុប ៤៦
-លើកទី៣១ ឆ្នាំ២០២១ (លើកមក២០២២) ៖ មាស៩ ប្រាក់១៣ សំរឹទ្ធ៤១ សរុបចំនួន ៦៣។

សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមវិញនៅក្នុងការប្រកួតលើកទី១១ដែលទើបនឹង
បញ្ចប់នេះកម្ពុជាដណ្ដើមបានមេដាយចំនួន២៨គ្រឿងដែលក្នុងនោះមាស៧គ្រឿងប្រាក់១០
គ្រឿង និងសំរិទ្ធ១១គ្រឿង ។
សូមមើលប្រវត្តិមេដាយរបស់កម្ពុជាក្នុងអាស៊ានប៉ារ៉ាហ្គេមកន្លងមក៖
លើកទី១ឆ្នាំ២០០១នៅប្រទេសនៅប្រទេសម៉ាឡេស៊ីកម្ពុជាដណ្ដើមបានមេដាយមាស១គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ១គ្រឿងសរុប៣គ្រឿង។
លើកទី២ឆ្នាំ២០០២នៅប្រទេសវៀតណាមកម្ពុជាដណ្ដើមបានមេដាយមាស១គ្រឿង
ប្រាក់៥គ្រឿងនិងសំរិទ្ធ៣គ្រឿងសរុប៩គ្រឿង ។
លើកទី៣ឆ្នាំ២០០៥នៅប្រទេសហ្វីលីពីនកម្ពុចាដណ្ដើមបានមេដាយសរុប៥គ្រឿង
ដែលក្នុងនោះមេដាយប្រាក់៣គ្រឿង និងសំរិទ្ធ២គ្រឿង ។
លើកទី៤ឆ្នាំ២០០៧នៅប្រទេសថៃកម្ពុជាដណ្ដើមបានមេដាយប្រាក់១គ្រឿងប៉ុណ្ណោះ។
លើកទី៥ឆ្នាំ២០០៩កម្ពុជារកបានមេដាយសរុប៧គ្រឿងក្នុងនោះមាស១គ្រឿងប្រាក់២គ្រឿង និងសមរិទ្ធ៤គ្រឿង។
លើកទី៦ឆ្នាំ២០១១នៅប្រទេសឥណ្ឌូនេស៊ីកម្ពុជារកបានមេដាយសរុប៧ក្នុងនោះមេ
ដាយប្រាក់៥គ្រឿងនិងសំរិទ្ធ២គ្រឿង។
លើកទី៧ឆ្នាំ២០១៣កម្ពុជាដណ្ដើមបានមេដាយសរុបចំនួន៩គ្រឿងក្នុងនោះមាស៣គ្រឿងប្រាក់៤គ្រឿងនិងសំរិទ្ធ២គ្រឿង។
លើកទី៨ឆ្នាំ២០១៥កម្ពុចារកបានមេដាយសរុប៩គ្រឿង ក្នុងនោះមាស១គ្រឿង ប្រាក់
២គ្រឿង និងសំរិទ្ធ៦គ្រឿង ។
លើកទី៩ឆ្នាំ២០១៧នៅប្រទេសម៉ាឡេស៊ីកម្ពុជារកបានមេដាយសរុបចំនួន១០គ្រឿង
ក្នុងនោះមាស៥គ្រឿង និងប្រាក់៥គ្រឿង ។
លើកទី១០ឆ្នាំ២០១៩នៅប្រទេសហ្វីលីពីនត្រូវលុបចោលដោយសារការរាតត្បាតនៃ
កូវីដ ១៩ ។
តាមរយៈសន្ទស្សន៍មេដាយដែលដណ្ដើមបានក្នុងឆ្នាំ២០២២នេះទាំងព្រឹត្តិការណ៍ស៊ី
ហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមកម្ពុជាមានជំនឿចិត្តថាឆ្នាំ២០២៣គឺជាឆ្នាំដែលកាន់តែល្អសម្រាប់
កម្ពុជាពិតជាមិនខានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង