ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មករម្នាក់ស្លាប់ និងរបួសម្នាក់ ករណីបាក់ប្លង់សេសំណង់ថ្មីសង្កត់លើ

108

 

ភ្នំពេញ ៖ កម្មករសំណង់ម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ក្នុងហេតុការណ៍បាក់ប្លង់សេសង្កត់លើកម្មករសំណង់ ក្រោយពីចាក់បេតុងហើយ កំពុងតែវីឲ្យរាបស្មើ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅក្នុងដីឡូត៍មួយកន្លែង តាមផ្លូវលំ ក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

នៅក្នុងហេតុការណ៍នេះ រថយន្តសង្គ្រោះបានដឹកជនរងគ្រោះម្នាក់ ទៅមន្ទីរពេទ្យភ្លាមៗ នៅសល់តែសពជនរងគ្រោះម្នាក់ កប់ក្រោមគំនដែក រហូតដល់វេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃដដែល ទើបភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅពិនិត្យ ។

ទោះជាយ៉ាងណាក្តីនៅកន្លែងកើតហេតុ ម្ចាស់ទីតាំងសណណង់ បិទទ្វារជិត មិនអនុញ្ញាតឲ្យពលរដ្ឋចូលមើល ក្រៅពីសមត្ថកិច្ចនោះឡើយ ។

មុនកើតហេតុ សំណង់អគារខាងលើ ចាក់ប្លង់សេផ្នែកខាងមុខ ដោយប្រើជន្ទល់ដែក បេតុងប្លង់សេបានចាក់រួចរាល់ហើយ កម្មករម្នាក់បានចុះមកក្រោយ នៅតែម្នាក់ បន្តវីបេតុង ពង្រាបឲ្យស្មើ កំពុងតែវីស៊ីម៉ងត៍នៅលើប្លង់សេទើបចាក់រួច ស្រាប់តែបាក់ធ្លាក់ សង្កត់ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ៕

អត្ថបទដែលជាប់ទាក់ទង