ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្រ្កាបក្រុមក្មេងទំនើង តែងតែធ្វើការបង្ហោះម៉ូតូ ជ្រេម៉ូតូ និងប្រើប្រាស់បំពង់ស៊ីម៉ាំងកែច្នៃដែលបង្កសម្លេងរំខានខ្លាំង ហើយតែងតែបង្កបញ្ហាក្នុងតំបន់បឹងកក់

83

 

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍មកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថាមានករណីក្រុមក្មេងទំនើងតែងតែធ្វើការបង្ហោះម៉ូតូ ជ្រេម៉ូតូ និងប្រើប្រាស់បំពង់ស៊ីម៉ាំងកែច្នៃដែលបង្កសម្លេងរំខានខ្លាំង ហើយតែងតែបង្កបញ្ហាក្នុងតំបន់បឹងកក់ បន្ទាប់ពីទទួលព័ត៌មានមក កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌស្រះចក ធ្វើការបង្ក្រាប និងឃាត់ម៉ូតូចំនួន០៨គ្រឿង។

នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២០:៣០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌស្រះចក ដឹកនាំដោយលោកវិរសេនិយ៍ឯក ទៀង ចាន់សារ អធិការនគរបាលខណ្ឌដូនពេញ បានធ្វើការបង្ក្រាប និងឃាត់ម៉ូតូបំពង់ស៊ីម៉ាំងប្រែនខុសបច្ចេកទេស ដែលបង្កឲ្យមានសម្លេងខ្លាំង រំខានដល់អ្នកដទៃ នៅចំណុចក្នុងកំបន់បឹងកក់ ផ្លូវR6 សង្កាត់ស្រះចក ខណ្ឌដូនពេញ ចំនួន ០៨គ្រឿង យកទៅរក្សារទុកនៅអធិការដ្ឋាននរបាលខណ្ឌដូនពេញ ជាបណ្តោះអាសន្ន និងធ្វើការការណែនាំអប់រំ ធ្វើកិច្ចសន្យាជាមួយម្ចាស់ម៉ូតូផងដែរ។

១- ម៉ូតូម៉ាក HondaMSX ពាក់ផ្លាកលេខ ភ្នំពេញ 2DC:0955
២- ម៉ូតូម៉ាក Yamaha MX King ពាក់ផ្លាកលេខ ភ្នំពេញ 1IG:6549
៣- ម៉ូតូម៉ាក Honda click ពាក់ផ្លាកលេខ ភ្នំពេញ 1IQ:7055
៤- ម៉ូតូម៉ាក Honda MSX ពាក់ផ្លាកលេខ ភ្នំពេញ 1IT:4421
៥- ម៉ូតូម៉ាក Honda PCX ពាក់ផ្លាកលេខ ភ្នំពេញ 1FH:7637
៦- ម៉ូតូម៉ាក Yamaha MHX King ពាក់ផ្លាកលេខ ភ្នំពេញ 1IB:0977
៧- ម៉ូតូម៉ាក Honda wave ពាក់ផ្លាកលេខ ភ្នំពេញ 1FH:6156
៨- ម៉ូតូម៉ាក BMW1000RR គ្មានផ្លាកលេខ៕

 

អត្ថបទដែលជាប់ទាក់ទង