ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់ ​ស្ទើរ​គ្រប់​ទីកន្លែង​ជា​បន្តបន្ទាប់​ ពី​កម្រិត​តិច​ទៅ​បង្គួរ​ និង​ច្រើន​ដោយ​អន្លើ​ ចាប់ពី​ថ្ងៃ​ទី​១៥-១៩​ សីហា​

128

​ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ចេញ​លិខិត​សេចក្តីជូនដំណឹង​លេខ​ ពិសេស​ ធ​ទ​ឧ​ ចុះ​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០២២​នេះ​ ស្តី​ពី​ស្ថានភាព​អាកាសធាតុ​ បាន​ឲ្យ​ដឹង​ថា​ យោង​តា​មកា​រវិ​វត្ត​ជាក់ស្តែង​នៃ​ស្ថានភាព​អាកាសធាតុ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា​ នឹង​រំកិល​ធ្លាក់​ចុះ​ជាមួយនឹង​ប្រព័ន្ធ​សម្ពាធ​ទាប​(ITCZ)​ ដែល​អូស​បន្លាយ​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ​ ឡាវ​ និង​វៀតណាម​ ដោយ​ភ្ជាប់​ជាមួយនឹង​សម្ពាធ​ទាប​ស្ថិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ និង​របប​ខ្យល់មូសុង​និរតី​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​ ។​

​លិខិត​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ លក្ខណៈ​បែប​ប​នេះ​នឹង​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ ចាប់ពី​ថ្ងៃ​ទី​១៥​ ដល់​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០២២​ ភ្លៀង​នឹង​បន្ត​ធ្លាក់​ក្នុង​សភាព​ជា​លក្ខណៈ​ឡូ​កាល់​ស្ទើរ​គ្រប់​ទីកន្លែង​ជា​បន្តបន្ទាប់​ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​ និង​ច្រើន​ដោយ​អន្លើ​ ។​ ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​អាច​ធ្វើ​ឲ្យ​បណ្តា​ តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​ និង​បណ្តា​ខេត្ត​មួយ​ចំនួន​ដែល​កន្លង​មក​ទទួល​បាន​នូវ​បរិវេណ​ទឹកភ្លៀង​បង្គួរ​ និង​ច្រើន​រួច​មក​ហើយ​ រួច​បន្ថែម​បរិមាណ​កើនឡើង​ទៀត​ ដែល​ជា​ហេតុ​បង្កើត​ឡើង​នូវ​ជំនន់​ទឹកភ្លៀង​សា​ជា​ថ្មី​ មាន​ជា​អាទិ៍​ ៖​ ខេត្តកំពង់ធំ​ ព្រះ​វិហារ​ រតនគិរី​ ស្ទឹង​ត្រែង​ ក្រចេះ​ ត្បូងឃ្មុំ​ កំពង់ចាម​ និង​ខេត្តឧត្តរមានជ័យ​ ៕

អត្ថបទដែលជាប់ទាក់ទង