ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់មេដាយសំរិទ្ធស៊ីហ្គេម លើកទី៣១ជឿថា របួសសរសៃពួរជង្គង់ របស់គេនឹងជាទាន់ស៊ីហ្គេមនៅកម្ពុជា

105

ភ្នំពេញ៖បន្ទាប់មានរបួសសរសៃពួរជង្គង់នាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមនោះពេលនេះកីឡាករឈុន សុខឡុងបង្ហាញនូវជំនឿចិត្តថារបួសគេនឹងជាសះស្បើយទាន់
ស៊ីហ្គេមលើកទី៣២នៅកម្ពុជា ។
មកទល់ពេលនេះមានរយៈពេលជាង២ខែហើយដែលគេបានវះកាត់និងព្យាបាល
ដោយការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ពិសេសថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ CAMSOC និង NOCC និង សហព័ន្ធ។
ឈុន សុខឡុងជាកីឡាករតេក្វាន់ដូWT(World Taekwondo)របស់សាធារណរដ្ឋកូរេ ។
គេមានរបួសពេលប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាស៊ីហ្គេមនៅប្រទេសវៀតណាមធ្វើឲ្យគេ
បានទទួលត្រឹមមេដាយសំរិទ្ធប៉ុណ្ណោះ។

កីឡាកររូបនេះមានមហិច្ឆតារប្រជែងយកមេដាយ
មាសតែជាអកុសលដោយសារតែមានរបួសបែបនេះទើបគេមិនអាចបន្តការប្រកួតបានតៃឆ្នាំ
២០២៣គេបានដាក់គោលដៅប្រជែងយកមេដាយមាសឲ្យបានប្រសិនបើរបួសគេជាសះ
ស្បើយទាន់នោះ។

រយៈពេលជាង២ខែកន្លងមកនេះគេមានការធូរស្រាលច្រើនតែអ្វីៗគេត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ដើម្បីចូលរួមតែបើកម្លាំងមិនទាន់គ្រប់គ្រាន់ហើយរបួសមិនទាន់ជាសះស្បើយ ក៏គេមិនអាចចូលរួមដែរ។
ក្នុងករណីដែលរូបគេមិនអាចូលរួមបាននាឆ្នាំ២០២៣នោះគេបានត្រៀមផែនការបន្ទាប់ គឺរូបគេរូបគេនឹងប្ដូរផែនការពីកីឡាករ ទៅជាអ្នកផ្ដល់យោបល់ ដើម្បីចែករំលែកបទពិសោធន៍ និងបច្ចេកទេសដល់មិត្តរួមក្រុមវិញ ដើម្បីជំរុញការប្រកួតឲ្យទទួលបានជោគជ័យជូនជាតិ។

ជាមួយគ្នានឹងការវិវឌ្ឍន៍ល្អប្រសើរនៃស្ថានភាពរបួសជង្គង់នោះសុខឡុងក៏បានចាប់
ផ្ដើមធ្វើការហ្វឹកហាត់ជាបណ្ដើរៗតាមការណែនាំរបស់វេជ្ជបណ្ឌិតដោយផ្ដើមពីការហ្វឹកហាត់សាច់ដុំមុនគេ។
គ្រូពេទ្យបញ្ជាក់ថា សុខឡុង ត្រូវសម្រាកព្យាបាលយ៉ាងហោចណាស់ក៏រយៈពេល ៦ខែ តែពេលនេះទើបតែបានជាង២ខែប៉ុណ្ណោះតែរូបគេបានព្យាយាមខ្លាំងដើម្បីព្យាបាលឲ្យជាសះស្បើយទាន់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលខ្លួនស្រមៃចង់ដណ្ដើមមេដាយមាសជូនជាតិ។
កីឡាកររូបនេះមានរបួសក្នុងខែឧសភា ហើយគេត្រូវការរយៈពេល ៦ខែ ដើម្បីព្យាបាល ហេតុនេះអាចដល់ខែវិច្ឆិកា២០២២ហើយស៊ីហ្គេមនៅខែឧសភា២០២៣វាអាចល្មមនឹងគេជាសះស្បើយបានហើយ។
យោងតាមស្ថានភាពដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធូរស្រាលបែបនេះអាចចាប់ពី ៣ខែឡើងទៅរូបគេនឹងសម្រុកហ្វឹកហាត់សាច់ដុំហើយពេលសាច់ដុំនិងសរសៃយើងរឹងមាំឡើង
វិញ គេនឹងត្រឡប់មកពង្រឹងការហ្វឹកហាត់ឡើងវិញ។
កីឡាកររូបនេះនៅតែគិត និងចង់ប្រកួតដណ្ដើមមេដាយមាសពីហ្គេមឆ្នាំ២០២៣ ព្រោះថាពេលទៅវៀតណាម ក៏គេមានគោលដៅបែបនេះដែរ តែគេសោកស្ដាយ ដោយសាររបួសហេតនេះគេបានឡើងត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប៉ុណ្ណោះ។
សូមបញ្ជាក់ថាកីឡាករឈុន សុខឡុងត្រូវបានធ្វើការវះកាត់ភ្លាមៗនៅប្រទេសវៀត
ណាម បន្ទាប់ពីពិនិត្យឃើញដាច់សរសៃជង្គង់ អំឡុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅទីក្រុងហាយណូកាលពីខែឧសភាកន្លងទៅដែលនាំឲ្យគេទទួលបានត្រឹមមេដាយសំរឹទ្ធ។
បន្ទាប់ពីត្រឡប់មកដល់កម្ពុជាវិញរូបគេត្រូវបានដានតានយ៉ាងយកចិត្តទុកដាក់ពីថ្នាក់
ដឹកនាំដើម្បីលើកទឹកចិត្តក្នុងការព្យាបាលរបួសរូបគេឲ្យឆាប់ជាសះស្បើយនិងត្រៀមខ្លួនចូលរួមប្រកួតស៊ីហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង