ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី ឧបត្ថម្ភថវិកា១ពាន់ដុល្លា ជួយដល់បុរសក្រីក្រម្នាក់ ជួបគ្រោះថ្នាក់ក្រឡាប់កង់បី នៅរាជធានីភ្នំពេញ

133

 

រាជធានីភ្នំពេញ-នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី បានឧបត្ថម្ភថវិកាចំនួន ១ពាន់ដុល្លា ដេីម្បីជួយដល់បុរសម្នាក់ ជួលកង់បីគេ រកសុីរត់ឈ្នួល ចិញ្ចឹមប្រពន្ធនិងកូន2នាក់ ត្រូវជួបគ្រោះថ្នាក់ក្រឡាប់កង់បី បែកក្បាលផុងលលារប្រេះជាពីរ នៅបន្ទប់សង្គ្រោះបន្ទាន់ ហេីយមានជីវភាពក្រីក្រ រស់នៅសព្វថ្ងៃ នៅបន្ទប់ជួល ផ្សារមាន់អាំង ភូមិ៧ សង្កាត់បឹងកក់ ខណ្ឌ ទួលគោក រាជធានីភំ្នពេញ ហើយមានស្រុកកំណើតនៅខេត្តព្រៃវែង។

គ្រួសាររងគ្រោះ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់ លោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានជួយសម្រាលទុក្ខលំបាក ដល់ក្រុមគ្រួសាររបស់គាត់ ៕

អត្ថបទដែលជាប់ទាក់ទង