ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រណាំងរថយន្ដ OFF ROAD លទ្ធផលទទួលយកបាន

111

 

ភ្នំពេញ៖ប្រធានក្រុម OFF ROAD បេ អឹម លោក លន់ បូរ៉ា បានឲ្យដឹងថាថា កាប្រកួតរយៈពេល២ថ្ងៃនេះ ក្រុម បេ អឹម ធ្វើបាន៤ជុំ និង២ជុំ មិនបានល្អ តែពិន្ទុទទួលយកបាន ពីការប្រណាំងរថយន្ត Off Road គម្រប់ខួប២០ឆ្នាំ (THE MAGNIFICENT TEN 2022 ) ខេត្ត កាឆាណាក់បូរី ប្រទេសថៃ។
ប្រធានក្រុម OFF ROAD បេ អឹម រូបនេះនិយាយថាការប្រណាំង២ថ្ងៃមកនេះ យើងធ្វើដល់គោលដៅទាំងអស់ រីឯរថយន្តប្រណាំងក៏មិនមានបញ្ហាបច្ចេកទេសអ្វីឡើយ ដូច្នេះសម្រាប់ថ្ងៃបន្ទាប់ នឹងបន្តធ្វើអោយបានល្អ។

លោក លន់ បូរ៉ា បន្ថែមថា កាប្រកួតជាលក្ខណៈអន្តរជាតិនេះ ទទួលបានបទពិសោធន៍ល្អៗ ពីកីឡាករបរទេស ដូចជា ថៃ ម៉ាឡេស៊ីឡាវជាដើមដើម្បីយកទៅកែសម្រួលបច្ចេកទេសរថយន្តចែករំលែកទៅបងប្អូនអ្នកស្រឡាញ់រថយន្តOFF ROADឬយករថយន្តមកកែច្នៃអោយត្រឹមត្រូវនិងមានសុវត្តិភាពតាមស្តង់
ដារ។
លទ្ធផលសម្រាប់ថ្ងៃទី១ ក្រុមកម្ពុជាខេមកូ 4×4 ទទួលបានចំណាត់ថ្នាក់លេខ២២ ខណៈក្រុម B M លេខ២៥ ឯក្រុមគោព្រៃមណ្ឌលគីរី លេខ៣៣។ រីឯ២ជុំថ្ងៃទី២ ក្រុមខេមកូ 4×4 បានចំណាត់ថ្នាក់លេខ១៨ , ក្រុម B M លេខ២៦ និងក្រុមគោព្រៃមណ្ឌលគីរី លេខ៣០។
ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFFROAD គម្រប់ខួប២០ឆ្នាំ ដែលរៀបចំធ្វើនៅ ខេត្តកាឆាណាក់បូរី ប្រទេសថៃ មានរថយន្តប្រណាំងប្រមាណជាង ១០០គ្រឿង ចូលរួម ដោយមកពី ៤ប្រទេស រួមមាន ម៉ាឡេស៊ី ឡាវ កម្ពុជា និងថៃជាម្ចាស់ផ្ទះ។ ក្នុងការប្រកួតនោះ កម្ពុជាបញ្ជូន៣ក្រុម ស្មើ៩រថយន្ត មាន «ក្រុមខេមបូ 4×4» , ក្រុម BM Garage និង «ក្រុមគោព្រៃ មណ្ឌលគិរី»៕

អត្ថបទដែលជាប់ទាក់ទង