ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតអភិបាលខណ្ឌបឹងកេងកង នាំក្រុមការងារមកជួបសម្ដែងការគួសម និងជម្រាបលាឯកឧត្ដមប្រធាន ក្រុមការងារខណ្ឌបឹងកេងកង និងខណ្ឌចំការមន

224

ភ្នំពេញ៖នៅថ្ងៃ ទី ៣០ខែ សីហា ឆ្នាំ ២០២២ នេះឯកឧត្ដម បណ្ឌិត អុិត សំហេង ប្រធាន ក្រុម ការងារ រដ្ឋ និង ក្រុម ការងារ គណះបក្ស ចុះ ជួយ ខណ្ឌ បឹងកេងកង និង ខណ្ឌ ចំការមន បាន ទទួល ជួប លោក ធិម សំអាន អតីត អភិបាល ខណ្ឌ និង ជា ប្រធាន គណៈ បក្ស ខណ្ឌ បឹងកេងកង មក ជម្រាប លា ទៅ កាន់ មុខ តំណែង នៅ ខណ្ឌ ថ្មី ពោលគឺខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញតាម ចំណាត់ ការ របស់ រាជរដ្ឋាភិបាល ។

ឯកឧត្ដម បណ្ឌិត រដ្ឋមន្ត្រី សូម សម្ដែង នូវ អំណរ សាទរ ចំពោះ លោក ធឹម សំអាន អតីតអភិបាលខណ្ឌបឹងកេងកង ដែល ត្រូវ ថ្នាក់ ដឹកនាំ ទុក ចិត្ត ប្រគល់ ភារកិច្ច នៅ ខណ្ឌ ថ្មី គឺខណ្ឌព្រែកព្នៅនិង សម្ដែង សេចក្ដី នឹក រលឹក ស្រឡាញ់ ដ៏ស្មោះសរ ចំពោះ គាត់ ដែល ខឹតខំ បំពេញ ភារកិច្ច ដ៏សកម្មបាន ល្អ ប្រសើរដោយ ទទួល បាន ការ គាំទ្រ ពី មន្ត្រី រាជការ កង កម្លាំង ប្រដាប់ អាវុធ និងបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនិង សមាជិក សមាជិការ គណៈ បក្ស ប្រជាជន កម្ពុជា ច្រើន កុះករ ក្នុង ខណ្ឌ បឹងកេងកង នៃរាជធានីភ្នំពេញ។ចំពោះ សកម្មភាព ការងារ របស់ លោក ធឹម សំអាន បាន រួម ចំណែក ក្នុង ជយ័ជំនះ នៃការ បោះឆ្នោត សង្កាត់ កន្លង ទៅ ។

ឯកឧត្ដម បណ្ឌិត ផ្ដាំផ្ញើ អោយបន្ត សកម្មភាព ល្អ ៗ ដើម្បី ទទួល ជោគជ័យ ថ្មី ទៀត នៅ ខណ្ឌ ថ្មី គឺខណ្ឌព្រែកព្នៅ។និង
ជូនពរ សុខភាព ល្អ និង ជោគជ័យ គ្រប់ ភារកិច្ច ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង