ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នារីម្នាក់ លេង TikTok យកដៃទះប្រដាប់ភេទ ត្រូវសមត្ថកិច្ចហៅមក អប់រំណែនាំ

130

ខេត្តពោធិ៍សាត់ ៖ នារីម្នាក់ ដែលលេង TikTok យកដៃទះប្រដាប់ភេទ ត្រូវសមត្ថកិច្ចនគរបាល ហៅមក អប់រំណែនាំ ខណៈធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរកិត្តិយស សេចក្តីថ្លៃថ្នូរ របស់នារីខ្មែរ ។

បើយោងតាមកិច្ចសន្យា ធ្វើចំពោះមុខសមត្ថកិច្ច នារីរូបនេះមាន ឈ្មោះ ជុក ម៉ារីយុំ ហៅ លីតា អាយុ១៩ ឆ្នាំ មានស្រុកកំណើតរស់នៅភូមិសារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

បច្ចុប្បន្នរស់នៅភូមិត្រពាំងឈូក ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានមុខរបរ ជាអ្នករត់តុ ។

នៅក្នុងកិច្ចសន្យា នារីរូបនេះបានសរសេរថា
ទី១-ចាប់ពីធ្វើកិច្ចសន្យានេះតទៅ នាងខ្ញុំឈប់បង្ហោះរូបអាសអាភាស ទៅលើបណ្តាញសង្គម តិក តុក និងបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ តិក តុក ម៉ាក់ តា ដែលបានបង្ហោះរួចមក ខ្ញុំនិងលុបចោលនូវរូប អាសអាភាសទាំងអស់ ដែលបានបង្ហោះរួចមក ។

ទី២-ពេលធ្វើកិច្ចសន្យានេះរួច និងត្រឡប់ទៅកន្លែងធ្វើការវិញ នាងខ្ញុំឈប់ធ្វើអំពើណា ដែលសង្គម ស្អប់ខ្ពើម ទៀតហើយ និងឈប់ស្លៀកលិចលើ លិចក្រោម ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ បើនាងខ្ញុំមិនគោរពតាមកិច្ចសន្យា នោះទេ នាងខ្ញុំនិងទទួលខុសត្រូវ ចំពោះមុខច្បាប់ ។

អ្នកនិយមលេងតាមបណ្ដាញសង្គម tik tok និងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក គាំទ្រចំពោះចំណាត់ការរបស់សមត្ថកិច្ច ហៅនារីខាងលើនេះមកធ្វើការអប់រំ ដើម្បីរក្សានូវក្រមសីលធម៌ សេចក្តីថ្លៃថ្នូរ និងកិត្តិយសនារីខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង