ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដើមឈើ៦ដើមជាប់របងព្រលានយន្ដ ហោះអន្ដរជាតិភ្នំពេញដួលរលំ ខណៈកំពុងមានភ្លៀងធ្លាក់ លាយឡំខ្យល់កន្ត្រាក់ ផ្គររន្ធះខ្លាំង យប់ថ្ងៃទី០៤ តុលា

60

 

ភ្នំពេញ ៖ ខណៈភ្លៀងធ្លាក់មួយ មេយ៉ាងធំលាយឡំដោយខ្យល់កន្ត្រាក់និងផ្គររន្ទះបាញ់ បណ្ដាលឱ្យ ដើមឈើ ចំនួន០៦ដើមដែលដាំអមសងខាងផ្លូវព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានដួលរលំរាបដល់ដីសង្កត់ឡំប្រឺតា មួយគ្រឿងរងការខូចខាត យ៉ាងដំណំ តែម្ចាស់ឡំប្រឺតារងរបួស ស្រាល ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ០៧ និង៣០នាទីយប់ថ្ងៃអង្គារទី៤ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចមុខខ្លោងទ្វារវត្តវិហារឃួន តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានី ភ្នំពេញ។
ម្ចាស់ឡំប្រឺតាមានឈ្មោះ ហេង គឹមសាធ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅទីរួមខេត្តកំពង់ឆ្នាំង បើកឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខកំពង់ឆ្នាំង1J-9327 ។

បើតាមសម្ដីរៀបរាប់របស់ម្ចាស់ឡំប្រឺតាបានប្រាប់ឱ្យដឹងថា ដំបូងឡើយគាត់បើកឡំប្រឺតាតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីពីលិចទៅកើតក្នុងល្បឿនយឺតៗខណៈមេឃកំពុងភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះផងនោះ ស្រាប់តែមានដើមឈើចំនួន០៦ដើមបានបាក់រាបដល់ដី ក្នុងនោះមានដើមឈើមួយដើមបានបាក់សង្កត់មកលើឡំប្រឺតារបស់គាត់បណ្ដាលឱ្យគាត់ត្រូវក្បាល ពកបន្តិចបន្តួច ចំណែកឯឡំប្រឺតាវិញគឺរងការខូចខាតផ្នែកខាងលើយ៉ាងដំណំ។

ក្រោយពីកើតហេតុ ម្ចាស់ឡំប្រឺតាបានសំណូមពរដល់សាលារាជធានីភ្នំពេញ មេត្តាជួយដោះស្រាយនូវការខូចខាតនៃឡំប្រឺតារបស់គាត់ផង ព្រោះឡំប្រឺតារបស់គាត់បង់រំលស់នៅពីរឆ្នាំទៀតទើបបានដាច់ ដោយរូបគាត់ខ្វះខាតថវិកាក្នុងការជួសជុល ៕.សំរិត

អត្ថបទដែលជាប់ទាក់ទង