ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧកញ៉ា ទៀ វិចិត្រ នាំយករទេះរុញ គ្រឿងឧបភោគបរិភោគ និងថវិកា ជូនលោកយាយចាស់ជរាមួយរូប ដើរមិនរួច រស់នៅបន្ទប់ជួលជាមួយកូន ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ

49

 

ក្រុងព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយករទេះរុញថ្មីចំនួនមួយគ្រឿង រួមនិងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាចំនួន១លានរៀល មកជូន លោកយាយចាស់ជរាមួយរូប ដើរមិនរួច រស់នៅបន្ទប់ជួលជាមួយកូនប្រុស នៅក្រុម១៦ ភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។
បើតាមលោកយាយ ឲ្យដឹងថា លោកយាយមានឈ្មោះ ម៉ុក ងយ មានអាយុ ៨១ឆ្នាំ មានជំងឺប្រចាំកាយដើរមិនរួច រស់នៅជាមួយកូនប្រុសមួយរូប មានជីវភាពក្រីក្រ ជួលបន្ទប់គេស្នាក់នៅ ហើយកូនប្រុសរបស់លោកយាយ ប្រកបរបរដើរលក់បបរ ដើម្បីរកប្រាក់ទិញអាហារប្រចាំថ្ងៃ ចិញ្ចឹមម្តាយ ទិញថ្នាំពេទ្យ និងបង់ថ្លៃបន្ទប់ប្រចាំខែ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ដោយឃើញជាក់ស្តែងថា គ្រួសាររបស់លោកយាយកំពុងជួបការលំបាក ក្នុងនោះ ដោយលោកយាយ ចង់បានរទេះរុញមួយគ្រឿង ដើម្បីទុកធ្វើដំណើរឬទៅធ្វើបុណ្យទានផងនោះ លោកឧកញ៉ាក៏បានចុះមកជួបភ្លាមៗ និងនាំយករទេះរុញថ្មីមួយគ្រឿង ព្រមទាំងគ្រឿងឧបភោគបរិភោគ មានដូចជា អង្ករ មី ទឹកត្រី ទឹកសុីអុីវ ស្កសរ ប៊ីចេង ប្រេងឆារ និងថវិកាចំនួន១លានរៀន មកជូនមកជូនលោកយាយ។
លោកយាយ ម៉ុក ងយ រួមទាំងកូនប្រុស បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់លោកឧកញ៉ា ទៀ វិចិត្រ និង និងលោកជំទាវ ដែលបានផ្តល់ជំនួយឧបត្ថម្ភ ដល់លោកយាយពេលនេះ ដើម្បីដោះស្រាយជីវិភាពប្រចាំថ្ងៃ និងសំរាប់លោកយាយយកទៅធ្វើបុណ្យទានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង