ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យ​ម្នាក់​ ករណី​ លួច (ម៉ូតូ)​ ទៅសាលាដំបូងខេត្ តចាត់ការតាមនីតិវិធី​

57

(បន្ទាយមានជ័យ​)​៖ នៅវេលាម៉ោង១៣ និង៣០នាទីថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២២​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណី​ លួច (ម៉ូតូ)​ ក្រោយពីស្រាវជ្រាវអស់ជាច្រេីនថ្ងៃ​ ដែលបានធ្វេីសកម្មភាពកាលពី​វេលាម៉ោង២៣និង២០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុច​ ម្ដុំវត្តបាលិលេយ្យ​ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យោងតាមបណ្តឹងរបស់ជនរងគ្រោះ​ឈ្មោះ​ នូ ងោល ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​បានឲ្យដឹងថា​ នៅវេលាម៉ោង២៣និង២០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ មានករណី​ លួច (ម៉ូតូ) កើតឡើងនៅចំណុច​ម្តុំវត្តបាលិលេយ្យ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឡើងដោយជនសង្ស័យឈ្មោះ​ ធី កុសល់ ហៅរីណា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត ភូមិជីវាំង ឃុំជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្ន ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ផលិតឆ្នាំ ២០២០ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1V–9354 របស់ជនរងគ្រោះឈ្មោះ នូ​ ងោល ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បញ្ជាក់ទៀតថា​ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើរួច កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ រហូតឈានឃាត់ខ្លួនជនសង្ស័យខាងលើ ព្រមទាំងដកហូតវត្ថុតាងម៉ូតូ០១គ្រឿង ហើយបញ្ជូនមកសួរនាំ​នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ។

ក្រោយការឃាត់ខ្លួន​ និងសួរចម្លេីយរួចមក​ ជនសង្ស័យ​ បានឆ្លើយសារ​ភាពថា​ រូបខ្លួនពិតជាបានធ្វេីសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ។ បន្ទាប់មកកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ កសាងសំណុំរឿងបញ្ជូនមក​ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​ដេីម្បីចាត់ការបន្ត ។

លោកវរសេនីយ៍ឯក​ ម៉ែន​ ភិរម្យ​ មេបញ្ជាការងកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និបង្ក្រាបបទល្មើសបានប្រាប់ឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅព្រឹកថ្ងៃពុធ ទី០៥​ ខែតុលា​​​ ឆ្នាំ​២០២២ ដើម្បីអនុវត្តតាមនិតិវិធី ។ ចំណែកម៉ូតូត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ប្រគល់ជូនម្ចាស់ដេីមវិញហើយ ៕

អត្ថបទដែលជាប់ទាក់ទង