ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ តាមរយៈការដាក់តាំងលក់សម្ភារៈផ្សេងៗនៅលើចិញ្ចើមផ្លូវ ឱ្យបានល្អ

74

 

ភ្នំពេញ៖អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២២ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយ លោក សុឹម សុផង់ អភិបាលរងខណ្ឌទួលគោក តំណាង លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងចម្រុះរបស់រដ្ឋបាលខណ្ឌ ចុះអនុវត្តរៀបចំសណ្ដាប់ធ្នាប់នៅផ្លូវ២៧១ ចំណុចមុខផ្សារហេងលី ស្ថិតនៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជាលទ្ធផល បានចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ តាមរយៈការដាក់តាំងលក់សម្ភារៈផ្សេងៗ ដូចជាគ្រឿងបន្លាស់កង់ ម៉ូតូ ។ល។ នៅលើចិញ្ចើមផ្លូវ បានល្អប្រសើរឡើងវិញដោយមានគំលាត៤ម៉ែត្រពីចិញ្ចើមផ្លូវ។
ក្នុងនោះដែរក្រុមការងារបានរុះរើការតឆ្អឹងសំយ៉ាបលយចូលមកចិញ្ចើមផ្លូវបានរួចរាល់ជាស្ថាពរផងដែរ ។ ដើម្បីនិរន្តរភាពនៃការរៀបចំសណ្ដាប់ធ្នាប់អោយបានល្អប្រសើរគណ:បញ្ជាការឯកភាពខណ្ឌបានដាក់កម្លាំងប្រចាំការនៅទីនោះចំនួន៥រូបជាប្រចាំ ៕

អត្ថបទដែលជាប់ទាក់ទង