ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសាធារណការ និងដឹកជញ្ជូនសូមធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ អ្នកបើកបរលើផ្លូវ ល្បឿនលឿន ឲ្យមានការប្រុងប្រយត្ន័

73

ភ្នំពេញ ៖ ជាថ្មីម្តងទៀត ក្រសួងសាធារណការ និងដឹកជញ្ជូនសូមធ្វើការក្រើនរំលឹកដល់បងប្អូនអ្នកបើកបរលើផ្លូវល្បឿន លឿនមេត្តាជ្រាបនៅថ្ងៃនេះថា៖
គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាអ្នកបើកបរ យានយន្តគ្រប់ប្រភេទ ត្រូវបើកបរតាមគន្លងផ្លូវខាងស្ដាំនៃផ្លូវល្បឿន លឿនដែលជាគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា។ -គន្លងវ៉ាជែង ជាគន្លងស្ថិតនៅខាងឆ្វេងដៃបំផុត គឺសម្រាប់ប្រើប្រាស់ក្នុងការវ៉ាជែងតែប៉ុណ្ណោះ មិនមែនសម្រាប់ចរាចរណ៍ធម្មតាឡើយ។

ក្នុងករណីសុំជែង អ្នកបើកបរយានយន្តត្រូវឱ្យសញ្ញាប្ដូរទិសខាងឆ្វេងយ៉ាងតិច ៥វិនាទី ហើយត្រូវងាកទៅគន្លងផ្លូវខាងឆ្វេងនៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ជែង។ នៅពេលជែងផុត អ្នកបើកបរត្រូវឱ្យសញ្ញាប្ដូរទិសខាងស្ដាំដើម្បីងាកចូលគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាវិញ។ *ក្នុងករណីចរាចរណ៍មមាញឹក អ្នកបើកបរយានយន្តអាចប្រើប្រាស់គន្លងផ្លូវទាំង២បាន ដោយឡែករថយន្តធុនធ្ងន់ត្រូវប្រកាន់យកគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាដដែល។ ក្នុងករណីនេះ យានយន្តនៅតាមគន្លងផ្លូវណាមួយបើកបរលឿនជាង មិនចាត់ទុកជាការជែងឡើយ ហើយយានយន្តដែលស្ថិតនៅក្រោយគេត្រូវប្រើភ្លើងសញ្ញាអាសន្នជាដំណឹង។ -គន្លងផ្លូវសម្រាប់ឈប់បន្ទាន់ ជាគន្លងផ្លូវសម្រាប់ឈប់ ក្នុងករណីយានយន្តខូច ឬមានបញ្ហាផ្សេងៗប៉ុណ្ណោះ។

ក្រសួងសង្ឃឹមយ៉ាងមុតមាំបងប្អូនអ្នកបើកបរ ទាំងអស់អនុវត្តតាមការណែនេះឱ្យបានខ្ចាប់ខ្ជួនដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នា។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការទទួលខុសត្រូវ៕សំរិត

អត្ថបទដែលជាប់ទាក់ទង