ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាង បឹងយក្ខឡោម ដែលមានផ្ទៃដី២២៥ហិកតា

112


ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាង បឹងយក្ខឡោម ដែលមានផ្ទៃដីសរុប២២៥ហិកតា ស្ថិតក្នុងភូមិសាស្ត្រសង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។

អនុក្រឹត្យនេះ មានគោលបំណងដូចជា ១៖ ដើម្បីធានាឲ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី សារព័ន្ធមជ្ឈដ្ឋានធម្មជាតិ ព្រមទាំងធានាឲ្យមានការ បំពេញលក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វព្រៃ រុក្ខជាតិ និងជីវៈចម្រុះ។ ២៖ រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ។ ៣៖ ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ដោយនិរន្តរភាព។ ៤៖ លើកទឹកចិត្តឲ្យមានការចូលរួម របស់សហគមន៍មូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងការថែរក្សា ការពារអភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិ ដោយនិរន្តរភាព។ ៥៖ បង្កើតតួនាទីប្រព័ន្ធអេកូឡូស៊ីតំបន់ ការពារធម្មជាតិ សម្រាប់ជាផលប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់។ ៦៖ ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ប្រើប្រាស់តាមតម្រូវការរបស់សហគមន៍មូលដ្ឋាន៕

 

អត្ថបទដែលជាប់ទាក់ទង