ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៃ និង ឡាវចាញ់កម្ពុជាមុនទឹកទី៥ទាំងអស់

63

ភ្នំពេញ៖អ្នកប្រដាល់ឡាវពីររូបនិងអ្នកប្រដាល់ថៃមួយរូបសុទ្ធតែចាញ់អ្នកប្រដាល់កម្ពុជាមុនទឹកទី៥នៅក្នុងការប្រតកួតនាយប់ថ្ងៃទី១៣វិច្ឆិកាលើសង្វៀនTV5។
អ្នកប្រដាល់ជើងថ្មីកម្ពុជាឡៅ សៃណេតក្លិបបញ្ជាការដ្ឋានទ័ពពិសេសជួបប្រកួតជា
មួយអ្នកប្រដាល់ឆ្លកងដែនមកពីប្រទេសឡាវFang Khung Lekដោយប្រកួតគ្នានៅក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។
នៅទឹកទី១អ្នកប្រដាល់ទាំង២រូបនេះដែលមិនទាន់ដឹងពីរបៀបវ៉ៃរបស់គ្នាទៅវិញទៅមកនោះគេបានធ្វើតេស្តស្មង និងកណ្ដាប់គ្នាទៅវិញទៅមកបន្ទាប់មកគេសាកល្បងជន្លកែង និងជង្គង់គ្នា ។
ចាប់ពីទឹកទី២ទៅគេចាប់ផ្ដើមប្រើស្នៀតពិសេសៗដែលគេមានវាយប្រហារគ្នាតែម្ដង ។

ការប្រកួតហាក់ដូចជាមានលក្ខណៈតឹងតែងតែចាប់ពីចុងទឹកទី២ទៅសៃណេតបង្ហាញពីការ
មានប្រៀបលើគូប្រកួតដោយសារតែការវ៉ៃចេញរបស់គេហាក់ដូចជាមានប្រសិទ្ធិភាព ។
ស៊ីណេតក៏ចាប់ផ្ដើមវាយប្រហារជើងក្រោមអ្នកប្រដាល់ឡាវធ្វើឲ្យអ្នកប្រដាល់ឆ្លងដែន
រូបនេះចាប់ផ្ដើមមានបញ្ហាជើងហើយនៅទឹកទី៤Fang Khung Lek ក៏ខូចជើងមិនអាចបន្តការប្រ
កួតបានតទៅទៀត ។ឡៅ សៃណេតបានទទួលជ័យជំនះនៅទឹកទី៤តែម្ដង ។

ប៊ន ពន្លឹកក្លិបនាគរាជចតុមុខក៏បានយកឈ្នះអ្នកប្រដាល់ថៃPhet Nakhornនៅក្នុងទឹកទី
៤ដែរ ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។
អ្នកប្រដាល់ទាំង២រូបនេះក៏ចំណាយពេលមួយទឹកដែរដើម្បីចង់ដឹងពីសមត្ថភាពរបស់
គ្នាទៅវិញទៅមក។តែចាប់បីទឹកទី២ទៅពួកគេក៏ចាប់ផ្ដើមវាយប្រហារគ្នាដោយគ្មានសំចៃកម្លាំង ។

ពន្លឹកដែលជាខ្លាស្ទាវដែរនោះគេចាប់ផ្ដើមមានប្រៀបលើគូប្រកួតតាំងពីពាក់កណ្ដាល
ទឹកទី២ទៅហើយនៅទឹកទី៤គេបានផ្ដួលPhet Nakhornឲ្យសន្លប់ក្រោកលែងរួចតែម្ដង។
ដោយឡែឺកសម្រាប់អ្នកប្រដាល់ខាំ ខ្លើានាងក្លិបមេសថ្ងកខេត្តស្វាយរៀងប្រើពេលតែ
មួយទឹកប៉ុណ្ណោះផ្ដួលអ្នកប្រដាល់ឡាវChav Fang Khungឲ្យសន្លប់ក្រោកលែងរួច ។សូមបញ្ជាក់
ថាអ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង