ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោហ៊ុន សែន បញ្ជាក់ថា ពេលនេះខ្ញុំតេស្តឃើញវិជ្ជមានកូវីដ.១៩

35

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃនេះបានប្រកាសថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ពេលនេះខ្ញុំតេស្តឃើញវិជ្ជមានកូវីដ.១៩។

មុនចេញពីកម្ពុជាខ្ញុំធ្វើតេស្តរាល់ថ្ងៃពិសេសមុនពេលចេញដំណើរមកខ្ញុំធ្វើរហ័សមុនឡើងយន្តហោះ តែពុំមានឃើញអ្វីនោះឡើយ។ខ្ញុំមិនច្បាស់ថាមេរោគនេះ
មកនៅជាមួយខ្លួនខ្ញុំចាច់ពីពេលណាមក
នោះឡើយតែអ្វីដែលច្បាស់ពេលមកដល់
ពេទ្យឥណ្ឌូនេសុីយកសំណាកពេលល្ងាច
លុះព្រឹកឡើងបញ្ជាក់ថាវិជ្ជមានកូវីដ.១៩
ដែលយើងត្រូវតែទទួលស្គាល់បើទោះជា
ក្នុងខ្លួនយើងមិនមានអាការៈចម្លែកក៍ដោយ។

ជាសំណាងមួយដែលយប់មុិញដោយសារ
មកដល់យឺតខ្ញុំមិនបានទៅចូលរួមបាយល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួនដែលរៀបចំដោយ
ប្រធានាធិបតីបារាំង។

ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំខ្ញុំសម្រេចឲ្យប្រតិភូកម្ពុជាវឹលត្រឡប់ទៅកម្ពុជាវិញទាំងអស់។
ឯតំណាងប្រទេសអាស៊ានយើងកំពុងចរចាប្រគល់ជូនឥណ្ឌូនេសុីជាតំណាងតែម្តង។

អ្វីដែលអាក់ខានគឺជំនួបបានគ្រោងទុក
ជាមួយប្រធានាធិបតីចិន និងប្រធានាធិបតី
បារាំងដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃនាពេលប្រជុំAPEC។
ខ្ញុំគ្រោងត្រឡប់ទៅដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះជាមួយអាការៈធម្មតាដែលខ្ញុំនឹងបន្តធ្វើការធម្មតាលើកលែងតែការទទួលភ្ញៀវ៕

អត្ថបទដែលជាប់ទាក់ទង