ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ ឆាបឆេះផ្ទះបន្ដែតទឹកប្រជាពលរដ្ឋចំនួន ៣ខ្នង នៅស្រុកបរិបូរណ៌

32

បរិបូរណ៌ ៖ មន្រ្តីនគរបាលស្រុកបរិបូរណ៌ បានឱ្យដឹងថានៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១០ និង២៩នាទី មានករណីអគ្គិភ័យឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន ២គ្រួសារ ដែលស្ថិតនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ករណីគ្រោះអគ្គិភ័យខាងលើនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអណ្តាតភ្លើងឆាបឆេះឡើងតែម្ដង ។ ផ្ទះដែលរងការឆាបឆេះខាងលើនេះជាផ្ទះរបស់ ១-ឈ្មោះ ឡេ យ៉ាំងសា ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិវៀតណាម ផ្ទះមានទំហំ ១២ × ៤,៧០ម៉ែត្រ ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី រនាបក្ដារ ឆេះអស់ទាំងស្រុង ។ ២-ឈ្មោះ សុខា ប៊ុណ្ណារិទ្ធិ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មានផ្ទះចំនួន ០២ខ្នង ផ្ទះទី១ មានទំហំ ១៨×១១ ម៉ែត្រ រនាបក្ដារ ជញ្ជាំងក្ដារ ដំបូលប្រក់ស័ង្កសី ជាផ្ទះរស់នៅ និងដាក់សម្ភារៈលក់ដូរ ផ្ទះទី២ មានទំហំ ១១×៩,៥០ ម៉ែត្រ រនាបក្ដារ ជញ្ជាំងក្ដារ ដំបូលប្រក់ស័ង្កសី ជាផ្ទះដាក់ឥវ៉ាន់លក់ ត្រូវឆេះអស់ទាំងស្រុង ។
ក្នុងកិច្ចប្រតិបត្តិការសង្គ្រោះនេះ ប្រើរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបរិបូណ៌ មិនអាចជួយសង្គ្រោះបានមកពីផ្ទះប្រជាពលរដ្ឋនៅលើទឹក ។
ក្នុងករណីអគ្គិភ័យនេះមិនមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ ៕

អត្ថបទដែលជាប់ទាក់ទង