ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌប្ញស្សីកែវលេីកទឹកចិត្ត​ ដល់កងកំលាំងប្រជាការពារខណ្ឌ ព្រមទាំងពង្រឹងវិន័យ របៀបរបបការងារ ក្នុងការចុះពង្រឹងសន្តិសុខ

60

ភ្នំពេញ៖នៅថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០២២ លោក ឯក ឃុនដឿន អភិបាលខណ្ឌ និងជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌឫស្សីកែវ និងមានការអញ្ជេីញចូលរួមពីលោកអភិបាលរងខណ្ឌ​ លោកនាយក​ លោកប្រធានការិយាល័យបានជួបប្រជុំសំណេះសំណាល​ និងលេីកទឹកចិត្ត​ ដល់កងកំលាំងប្រជាការពារខណ្ឌ ព្រមទាំងពង្រឹងវិន័យ របៀបរបបការងារ ក្នុងការចុះពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណ: ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌឫស្សីកែ​វ​ អោយបានល្អប្រសេីរថែមទៀត​ ៕

អត្ថបទដែលជាប់ទាក់ទង