ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្រ្កាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ ភ្នាល់បាល់ នៅក្រុងតាខ្មៅ ខណៈវើបខាប់កំពុងធ្វើឡើងនៅរុស្ស៊ី

138

កណ្តាល៖ នគរបាលក្រុងតាខ្មៅ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ បានបើកប្រតិបត្តិការ បង្រ្កាបករណីបើកទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ភ្នាល់បាល់ កេណូ និងកន្ទុយលេខ) នៅចំណុចភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យ ៦នាក់ និងសម្ភារៈកុំព្យូទ័រ និងបុងបាល់ កន្ទុយលេខ មួយចំនួន។ ការបង្រ្កាបទីតាំងភ្នាល់បាល់ ស្របពេលដែលវើលខាប់ កំពុងធ្វើឡើងនៅប្រទេសរុស្ស៊ី ហើយដែលអ្នកស្នេហាបាល់ទាត់នៅប្រទេសកម្ពុជា ក៏កំពុងមមាញឹកនាំគ្នាចាក់ល្បែងភ្នាល់បាល់នេះផងដែរ។

នគរបាលក្រុងតាខ្មៅ បានបញ្ជាក់ថា ជនសង្ស័យទាំង៦នាក់នោះ : ១.ឈ្មោះប្រាក់ បុងហ៊ុយភេទប្រុស អាយុ១៧ឆ្នាំ ភូមិកណ្តាល សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (បុគ្គលិក) ២.ឈ្មោះ ហ៊ែល ឧស្សាហ៍ ភេទស្រី អាយុ១៨ឆ្នាំ ភូមិផ្ទះជួល ឃុំចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (បុគ្គលិក)។៣. ឈ្មោះគាំ អូនរស្មី ភេទស្រី អាយុ២៣ឆ្នាំ ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល (បុគ្គលិក)។ ៤.ឈ្មោះ ប៉ម មេសា ភេទប្រុស អាយុ៣៨ឆ្នាំ ភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល (អ្នកលេង)។ ៥.ឈ្មោះ ហេង រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានី ភ្នំពេញ(អ្នកលេង)។ ៦.ឈ្មោះ កើ សាន់ ភេទប្រុស អាយុ៤៦ឆ្នាំ ភូមិព្រែកតាពៅ១ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល(អ្នកលេង)។​ វត្ថុតាងចាប់យក៖ម៉ាស៊ីន ម៉ូនីទ័រ ៤គ្រឿង. កំព្យូទ័រ០៦គ្រឿង.ម៉ូតូ ០៦គ្រឿង.លុយ ១.៧០០.០០០៛ និង១៣៣ដុល្លារ . ម៉ាស៊ីន គិតលេខ០៣គ្រឿង ៦.កៅអីបត់០៣ កៅអីខ្ពស់០៥ តុ០៣,ម៉ាស៊ីនព្រីន បុងបាល់០២គ្រឿង.រ៉ូល បាល់០៤ដុំធំៗ,
ធុងហិបឆ្នោត០១.សន្លឹកឆ្នោតផ្សងសំណាង០៧ដុំធំៗ.ត្រាផេរ ០២ និងបុងចាក់បាល់រួមមួយចំនួនទៀត។

នៅថ្ងៃកើតហេតុខាងលើ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះបង្ក្រាបល្បែងស៊ីសង (ភ្នាល់បាល់ កេណូនិងកន្ទុយលេខ) ស្ថិតនៅចំណុចភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅក្នុងហាកាហ្វេយីហោ ស្ពតកាហ្វេ ដែលបានបើកឲ្យមានការភ្នាល់បាល់ តាមប្រព័ន្ធអ៊ីនធឺណែតនិងចាក់កេណូ KENO មានន័យថា៖ ចាក់ស៊ីសងភ្លាមៗរាល់៣នាទីម្តង) ហើយមានកម្មវិធីស៊ីសងពិសេសជាច្រើន ដូចជា ១.ចាក់ចាប់៥-៧គូរ ចាញ់ដាច់ទាំង
អស់សងដើមគុណនិង២ ។ ២.ចាក់៨គូរ ចាញ់ដាច់ទាំងអស់ចាប់ពី២ដុល្លារឡើងទៅ សង១០០ដុល្លារ ៣.ចាក់៩គូរចាញ់ដាច់ទាំងអស់ ចាប់ពី២ដុល្លារឡើងទៅសង ២០០ដុល្លារ ៤.ចាក់១០គូរចាញ់ដាច់ទាំងអស់ចាប់២ដុល្លារ ទៅ៩ដុល្លារបានទូរស័ព្ទiPhone ចំនួន០១គ្រឿង
៥.ចាក់១០គូរចាញ់ដាច់ទាំងអស់ចាប់១០ដុល្លារឡើង និងទទួលបានម៉ូតូហុងដាឌីមសេរីថ្មីចំនួន ០១គ្រឿង។ ករណី បង្ក្រាបល្បែងស៊ីសងនេះសមត្ថកិច្ច បន្តចាត់ការតាមនីតិវិធី៕

   

អត្ថបទដែលជាប់ទាក់ទង