ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកឈ្នះលើសង្វៀនUltimate Pro Boxing 2022

66

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតប្រដាល់សកលអាជីព Ultimate Pro Boxing 2022ថ្ងៃទី១៧វិច្ឆិកាអ្នកប្រដាល់ពេជ្រម្ទេសខ្មាំងក្លិបអារុណរះកីឡាខេត្តកណ្ដាលប្រើពេលតែ២ទឹកប៉ុណ្ណោះផ្ដួលអ្នកប្រដាល់ម៉ិល សារុនក្លិបគុជសារ ស ឲ្យក្រោកតដៃលែងរួច ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។តាមពិតពេជ្រ ម្ទេសខ្មាំងជាអ្នកប្រដាលស្រករមុន ។នៅពេលដែលគេចាប់ផ្ដើមមានឈ្ុមោះបោះសម្លេងនោះសារុនទំនងជាមិនទាន ឬ ទើបតែចាប់ផ្ដើមហ្វឹកហាត់ប៉ុណ្ណោះតែមួយរយៈនេះក្នុងខណៈ
ដែលប្រដាល់សកលលំបាករកទីផ្សារប្រកួតនោះម្ទេសខ្មាំងហាក់ដូចជាបាត់មុខទើបតែពេលនេះសហព័ន្ធប្រដាល់សកលកម្ពុជាចាប់ផ្ដើមបង្កើតទីផ្សារប្រកួតដោយខ្លួនឯងដើម្បីបង្កើនសមត្ថភាពអ្នកប្រដាល់របស់សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ ។
ពេញ វណ្ណថងក្លិបប្រដាល់សកលជម្រើសជាតិកម្ពុជាប្រកួតចាញ់ពិន្ទុអ្នកប្រដាល់វ៉ែនរដ្ឋាមកពីក្លិបជម្រើសជាតិដូចគ្នា ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៦គីឡូក្រាម ។វណ្ណថងក៏ធ្លាប់ជា
អ្នកខ្លាំងមួយរូបដែរតែដោយសារតែគ្មានសង្វៀនប្រកួតប្រដាល់សកលនោះទើបធ្វើឥ្យគេហាក់ដូចជាស្រុតចុះបន្តិច ។
ចំពោះវ៉ែន រដ្ឋាដែលសញ្ជាតិដើមរបស់គេជាជនជាតិគុយបានោះគេធ្លាប់ដណ្ដើមបាន
មេដាយប្រាក់ស៊ីហ្គេមគេជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃរហ័ស ការពារល្អ និងកម្លាំងគេក៏ខ្លាំងមិនធម្មតាដែរ ។

រឿងសារូតក្លិបកងពលតូចដឹកជញ្ជូនលេខ៩០ប្រកួតចាញ់អ្នកប្រដាល់វណ្ណា លីហៀង
ដែលជាអ្នកប្រដាល់ជម្រើសជាតិមកពីក្លិបអារុណរះកីឡាដោយពិន្ទុ ។ហ៊ុន លីហៀងអ្នកប្រ
ដាល់ជម្រើសជាតិមកពីក្លិបនាយកដ្ឋានអង្គរក្សប្រកួតចាញ៉អ្នកប្រដាល់ញឹក ឈៀងមកពីក្លិបក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដោយពិន្ទុ ។
វណ្ណា សំណាងក្លិបអារុណរះកីឡាដែលប្រកួតក្នុងតំណែងគូបើកឆាកនោះបានយក
ឈ្នះអ្នកប្រដា់ដុស រតនាក្លិបតាឡីដំរីមានរិទ្ធដោយពិន្ទុ ។
លោកប៊ុយ សុភ័ណ្ឌអគ្គលេខាធិការហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ធ្វើការកត់សំគាល់ថាបន្ទាប់ពីការប្រកួតជើងឯកអាស៊ីនិងការបោះជម្រំហ្វឹកហាត់នៅក្រៅប្រទេសនោះពេលនេះសមត្ថភាពកីឡាករកម្ពុជាមានការរីកចម្រើនជាងមុនច្រើន ៕

អត្ថបទដែលជាប់ទាក់ទង