ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ធ្វើយ៉ាងដូចម្ដេចដើម្បីបានរីករាយក្នុងចិត្ត

157

ភ្នំពេញ ៖ ដើម្បីបានទទួលនូវក្ដីរីករាយក្នុងចិត្តតើអ្នកត្រូវធ្វើដូចម្ដេចខ្លះ ?តាមពិតចង់ធ្វើអ្វីក៏ធ្វើទៅ
ប្រោះអ្នកឯងជាអ្នកធ្វើដើម្បីបានទទួលភាពរីករាយក្នុងចិត្តដោយខ្លួនឯងទេវាមិនទើសក្បាលខ្ញុំហើយក៏មិនទើសក្បាលនរណាដែរ ។
កាលពីកូវីដ១៩រីករាលដាលខ្លាំងរដ្ឋាភិបាលទើសបន្តិចដោយមិនអនុញ្ញាតឲ្យមានការ
ជួបជុំ មិនឲ្យចាក់បាស់រាំ ផ្អាករាល់ពិធីនានារួមទាំងភ្ជំបិណ្ឌ និងចូលឆ្នាំផង ។តែដល់ពេលបាន
ធូរស្រាលអ្វីៗបានវិលមករកភាពប្រក្រតីវិញហេតុនេះនរណាចង់ធ្វើអ្វីក៏ធ្វើទៅកុំឲ្យតែបំពានច្បាប់ បំពានលើសិទ្ធរស់នៅរបស់បុគ្គលនានាគឺចប់រឿង ។

តែមនុស្សលោកយើងនេះអ្វីក៏មិនស្ងប់ដែរបាននេះថាខ្វះនោះគឺគ្មាននរណាបំពេញមហិច្ឆតាររបស់មនុស្សបានឡើយកុំជោរឲ្យសោះ ។បើតាមទ្រឹស្ថីព្រះពុទ្ធសាសនានោះថាភាពមិនលោភលន់ ការមិនប្រមាទអ្នកដទៃ ការមិនឈ្នានីសនោះយើងនឹងមានសេចក្ដីសុខក្នុងចិត្ត។
និយាយឲ្យចំបើគ្មានភាពក្រោធក្នុងចិត្តគឺមានសេចក្ដីសុខក្នុងជីវិតហើយ ។

លោកKarl Maxs ដែលជាអ្នកសរសេរទ្រឹស្ដីកុម្មុយនីស្តដ៏ល្បីល្បាញមួយរូបបានបញ្ចេញ
គំនិតថា” ដាក់ខ្លួនក្នុងចំណោមមនុស្សធ្វើឲ្យអ្នករីករាយ ធ្វើឲ្យអ្នកសើច ជួយអ្នកពេលអ្នកត្រូវ
ការ និង យកចិត្តទុកដាក់ចំពោះអ្នកដោយស្មោះនោះពួកគេជាមនុស្សមានតម្លៃដើម្បីយើង
រក្សាទុកក្នុងជីវិត ។ចំពោះមនុស្សផ្សេងទៀតអ្នកត្រូវចាត់ទុកថាគ្រាន់តែជាអ្នកដំណើរទៅបានហើយកុំខ្វល់នឹងពួកគេ”៕

អត្ថបទដែលជាប់ទាក់ទង