ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង កញ្ញាហ៊ិន លីដា បានចូលច្រៀងក្នុងផលិតកម្ម Galaxy Navatra ជាពិសេសរូបសម្រស់ កាន់តែទាក់ទាញ ទស្សនិកជនកាន់តែខ្លាំង

364

 

ភ្នំពេញ៖ តារាចម្រៀងកញ្ញាហ៊ិន លីដា បានចូលច្រៀងក្នុងផលិតកម្ម Galaxy Navatra ជាពិសេសរូបសម្រស់ កាន់តែទាក់ទាញ ទស្សនិកជនកាន់តែខ្លាំង ធ្វើឲ្យប្រិយមិត្ដ ទស្សនាកាន់តែច្រើនឡើង ធ្វើឲ្យចាប់អារម្មណ៏ខ្លាំង និងមានទំនប់ចិត្ដពីម្ចាស់ផលិតកម្ម ។ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រហែលជាចាំបានថា អតីតបេក្ខជន កំឡុងឆ្នាំ ២០១៦ ធ្លាប់ចូលប្រឡង ក្នុងកម្មវិធី ប្រឡងចម្រៀងលំដាប់ថ្នាក់ ពិភពលោក Cambodian Idol រដូវកាលទី2 វគ្គ Judge Audition សប្ដាហ៍ទី គឺហ៊ិន លីដា កាលនោះរូបគាត់មាន អាយុ ១៨ឆ្នាំ មកពីខេត្តកំពង់ឆ្នាំង បានលើកយកបទ“ជីវិតអ្នកម្ដាយ” មកធ្វើការប្រកួត។ ក្នុងនោះដែរ លីដា ពិតជាមិនធម្មតាឡើយ ដោយបានឆ្លងកាត់វគ្គពិបាកៗ នៅក្នុងកម្មវិធីនេះ
ហូតដល់វគ្គផ្តាច់ព្រ័ត្រ ឯណោះ តែគួរឲ្យស្តាយ លទ្ធផលចុងក្រោយ ដែលក្លាយជាម្ចាស់ពាន បានទៅលើ ឈិន ម៉ានិច្ច។ ទោះយ៉ាងណាក្តី តែទឹកដមសំនៀង របស់ លីដា នៅតែដក់ជាប់អារម្មណ៍ អ្នកគាំទ្រ មិនតិចនាក់ទេ រហូតដល់ពេលនេះ។យ៉ាងណាមិញ នៅមុននេះបន្តិច នៅរាត្រី ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ហ្វេនៗ ភ្ញាក់ព្រឺត សារជាថ្មី ក្រោយឃើញ ផលិតកម្ម Galaxy Navatra រើសបានគ្រាប់ពេជ្រ ម្នាក់ទៀតបាត់ អ្នកនោះគឺជា ហ៊ិន លីដា
នេះហើយ។មិនត្រឹមតែប៉ុណ្ណោះ ផលិតកម្មនេះ បានបញ្ចេញបទដំបូង ឲ្យ លីដា ទៀត ក្រោមចំណងជើងថា “ច្បាស់ឬនៅ?” ដែលជាការ និពន្ធ Melody និងទំនុកច្រៀង ដោយចៅឃ្មុំ រួម និពន្ធបទភ្លេងដោយ ឃ្លាំង កុម្ភៈ ពិតជាពីរោះរណ្តំ ឡើងគ្រលួច ដែលនេះជាអ្វីដែលគ្រប់គ្នាពិតជាចង់ឃើញ និងបានខ្លាំងណាស់ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង