ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម សួស យ៉ារ៉ា អមដំណើរប្រធានរដ្ឋសភា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងព្រះបរមរូប «ព្រះបរមរតនកោដ្ឋ»

41

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា បានអញ្ជើញអមដំណើរ ឯកឧត្តម សាយ សំភូនភូមវិហាន (Saysomphone PHOMVIHANE) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ និងគណៈប្រតិភូ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងព្រះបរមរូប ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ»។

ក្រោយពីបញ្ចប់ការចូលរួមកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

អត្ថបទដែលជាប់ទាក់ទង