ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ទង្វើអាក្រក់មិនអាច ទទួលបានផលល្អ មកវិញឡើយ

195

ភ្នំពេញ ៖ ទ្រឹស្ដីព្រះពុទ្ធសាសនាបានកំណត់អំពី”កម្មផល”មានន័យថាបើអ្នកធ្វើអ្វីអ្នកនឹងបានផលពីទង្វើដែលអ្នកបានធ្វើ ។
បើអ្នកចេះចាប់ពស់អ្នកមិនត្រឹមតែបានពស់មកស្ងោរជ្រក់ប៉ុណ្ណោះទេតែថ្ងៃណាមួយ
អ្នកនឹងរងគ្រោះដោយសារពស់ចឹកទៀតផង ។សម្រាប់មនុស្សដូចគ្នាបើយើងធ្វើអំពើល្អដាក់
ទោះបីអ្នកហ្នឹងមិនបានធ្វើល្អតបមកយើងវិញក៏ដោយក៏គង់មានអ្នកផ្សេងគេធ្វើល្អតបមកយើងវិញដែរ ។

ដូចអ្នកប្រាជ្ញចិនខុងជឺបាននិយាយថា”ត្រូវរៀនយល់ពីអ្នកដទៃមុននេះបើអ្នកចង់ឲ្យគេយល់ពីអ្នក ប្រសិនបើអ្នកធ្វើអាក្រក់ដាក់គេមុនចូរអ្នកកុំចង់រំពឹងឲ្យគេធ្វើល្អដាក់អ្នកឲ្យសោះ”អ្ហេស ! សុភាសិតនេះពិតជាមានន័យមែន ។
បើអ្នកចាប់ដៃគេដោយចិត្តទៀងត្រង់នោះអ្នកក៏បានទទួលនូវចិត្តទៀងត្រង់ពីគេមកវិញដែរតែបើលេងល្បែងចាប់ដៃជាន់ជើងគេក៏មិនល្ងង់សម្ងំឲ្យអ្នកឯងជាន់ជើងដោយមិនតបតវិញនោះឡើយ។
កុំភ្លេចថាមនុស្សជាសត្វដែលមានសតិសម្បញ្ញៈ។មនុស្សមានសាច់មានឆ្អឹង មានឈាម
ចេះឈឺចាប់ ចេះសប្បាយហេតុនេះរាល់ទង្វើរបស់យើងចំពោះមនុស្សដូចគ្នាត្រូវធ្វើដោយមានវិចារណញាណ។

នាយខ្ញុំមិនមែនជាអ្នកប្រាជ្ញគ្រាន់តែចង់ឲ្យមនុស្សដូចគ្នារៀនអាននូវគំនិតអ្នកប្រាជ្ញវា
ប្រសើរជាងបបួលក្មេងៗទៅអង្គុយមើលរឿងសិចជប៉ុនដែរមិនថាអញ្ចឹងអ្ហី ៕

អត្ថបទដែលជាប់ទាក់ទង