ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បំបែកសំណុំរឿង ឃាតកម្មលើជនជាតិម៉ាឡេស៊ី នៅក្រុងបាវិត ចាប់ជនដៃដល់ម្នាក់

118

ខេត្តស្វាយរៀង ៖ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌនគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងងកងរាជអាវុធហត្ថស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីឃាតកម្ម លើជនជាតិម៉ាឡេស៊ី កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រ នៅចំណុចភោជនីយដ្ឋានស៊ីឡាយ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជនសង្ស័យឈ្មោះ សៀម ឆៃដែន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តកំពង់ចាម។ ជនសង្ស័យត្រូវបានកម្លាំងជំនាញបឃាត់ខ្លួននៅក្នុងបន្ទប់បុគ្គលិកាស៊ីណូ ហ្គោដឡាក់ ស្ថិតក្នុងបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ជនរងគ្រោះឈ្មោះ ខាសេន ស៊ិនគាសេង (CARSEN TION KAI SENG) ភេទប្រុស អាយុ ៦៣ ឆ្នាំ ជនជាតិម៉ាឡេស៊ី ស្រុកកំណើតនៅក្រុងសារ៉ាវ៉ក ប្រទេសម៉ាឡេស៊ី។

នៅមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលនាំឲ្យមានឃាតកម្មនេះឡើង គឺដោយសារទំនាស់គ្នាដណ្តើមកន្លែងដេក។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូន ខ្លួនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីធ្វើការ សាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង