ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាង សឿ សុធារ៉ា ទទួលបានផ្ទះថ្មី តម្លៃ ២ម៉ឺនដុល្លារ ពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រាប់កសាងជីវិតថ្មី

358

ភ្នំពេញ : អ្នកនាង សឿ សុធារ៉ា ទទួលបានផ្ទះថ្មី តម្លៃ ២ម៉ឺនដុល្លារ ពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រាប់កសាងជីវិតថ្មី ។
អ្នកនាង សឿ សុធារ៉ា សរសេរបង្ហោះក្នុង facebook យ៉ាងដូច្នេះថា, នាងខ្ញុំសឿ សុធារ៉ាព្រមទាំងកូនៗ សូមលើកដៃសំពះ ដឹងគុណដល់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពត៌មាន ខៀវកញ្ញារិទ្ធ និងលោកជំទាវ “ លោកពុក លោក ម៉ែ“ ដែលបានផ្តល់ជំរកអោយនាងខ្ញុំនិងកូនៗអោយ បានរស់រានមានជីវិតសារជាថ្មីឡើងវិញ ដែលមានតំលៃ 20000$, ដើម្បីជាការនឹករលឹកដឹងគុណដល់លោក ទាំងពីរ នាងខ្ញុំនិងកូនៗនិងខិតខំបំរើដល់សិល្បៈជាថ្មី ឡើងវិញទាំងម្តាយ ទាំងកូនអោយអស់ពីកំលាំងកាយចិត្ត ហើយក៏ដើម្បីបំរើដល់អារម្មណ៍បងប្អូនទាំងអស់គ្នាក្នុង វិស័យសិល្បៈនេះអោយជាប់លាប់ មិនអោយលោក ទាំងពីរខកបំណងឡើយ.

កូន និងចៅៗ សូមជូនពរលោកទាំងពីរអោយមាន សុខភាពរឹងមាំ មានសុភមង្គល ដើម្បីគង់ជាម្លប់នសិល្បៈគ្រប់វិស័យទាំងអស់. សាធុ សាធុ សាធុ ៕

អត្ថបទដែលជាប់ទាក់ទង