ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ូតូទឹក៖មុនស៊ីហ្គេម មកដល់នៅសល់ ៣ព្រឹត្តិការណ៍ធំៗទៀត

252

ភ្នំពេញ៖មុនព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣មកដល់កីឡាម៉ូតូទឹកកម្ពុជានៅសល់៣ព្រឹត្តិការណ៍ធំៗទៀតដែលនោះជាឧិ៍កាសសម្រាប់កីឡាករកែលម្អនូវចំណុចខ្វះខាតរបស់ខ្លួន។
លោកប៊ូវិរៈអគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាថ្លែងនៅទីក្រុងប៉ាតាយ៉ាប្រទេសថៃនាល្ងាចថ្ងៃទី១៤ខែធ្នូឆ្នាំ២០២២ម្សិលម៉ិញថាការប្រកួតកម្រិតអន្តរជាតិនេះមានសារសំខាន់ខ្លាំងសម្រាប់សហព័ន្ធក្នុងការពង្រឹងសមត្ថភាពកីឡាករនិងមន្រ្តីបច្ចេកទេស។ជាពិសេសពង្រឹងលើការរៀបចំដើម្បីស្ទាបស្ទង់និងដកបទពិសោធន៍ពីចំនុចខ្វះខាតយកមកសិក្សាស្វែងយល់រកចំនុចខ្លាំងលើគ្រប់ផ្នែកឲ្យបានរួចរាល់ និងល្អប្រសើរ។
ការប្រកួតជើងឯកពិភពលោកជុំចុងក្រោយនេះសហព័ន្ធមានទំនុកចិត្តលើកីឡាករកម្ពុជាទាំង៧រូបជាពិសេសកីឡាករសាលីអូម៉ើតជាម្ចាស់មេដាយមាសកីឡាអាស៊ីឆ្នាំ២០១៨នៅប្រទេស
ឥណ្ឌូនេស៊ីនិងជាកីឡាករលេចធ្លោដែលទទួលបានការកោតសរសើរពីកីឡាករអន្តរជាតិរួមជាមួយកីឡាករខ្លាំងៗជាច្រើនរូបទៀត ដូចជា មីន ម៉ូស្តាន់ និង កៃ វ៉ាន់សីដេន ជាដើម។
ក្រៅពីកីឡាករខ្លាំងៗសហព័ន្ធក៏បានបញ្ជូនកីឡាករវ័យក្មេងមួយរូបចូលរួមប្រកួតដកស្រង់បទពិសោធន៍ បន្សាំខ្លួនពីការប្រកួតកម្រិតអន្តរជាតិជាមួយរៀមច្បងនិងកីឡាករអន្តរជាតិ រួមទាំងមន្រ្តីបច្ចេកទេស៨រូបដែលបានការឯកភាពពីក្រសួងអប់រំយុវជននិងកីឡានិងគណៈ
កម្មាធិការជាតិCAMSOCមករៀនសូត្រស្វែងយល់ពីបច្ចេកទេសរៀបចំនិងសម្ភារផ្សេងៗដែលសហព័ន្ធខ្វះខាត យកទៅបំពេញបន្ថែម ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣។
ក្រៅពីការប្រកួតកម្រិតអន្តរជាតិចុងឆ្នាំ២០២២នេះសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាមាន
ផែនការរៀបចំការប្រកួតកម្រិតជាតិ២លើកទៀតនៅដើមខែកុម្ភៈ និងចុងខែមីនា ឆ្នាំ២០២៣ ដើម្បីជ្រើសរើសបន្ថែមកីឡាករឆ្នើមៗនិងមន្រ្តីបច្ចេកទេសល្អៗ។ជាពិសេសត្រួតពិនិត្យមើលគ្រប់ផ្នែកចុងក្រោយអំពីសមត្ថភាពឲ្យបានគ្រប់ជ្រុងជ្រោយនិងជឿជាក់ត្រៀមការរៀបចំនិង
ដណ្តើមមេដាយមាសពីកីឡាស៊ីហ្គេមឆ្នាំ២០២៣ក្នុងនាមជាម្ចាស់ផ្ទះលើកដំបូងប្រវត្តិសាស្រ្ត។
ការប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក (Jet Ski World Series)ជុំចុងក្រោយឆ្នាំ
២០២២នៅទីក្រុងប៉ាតាយ៉ាប្រទេសថៃកម្ពុជាបានបញ្ជូនកីឡាករ៧រូបនិងមន្រ្តីបច្ចេកទេស៨រូបចូលរួម និងប្រតិភូដឹកនាំដោយលោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា។
ហេតុនេះ ការប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក ជុំចុងក្រោយ (Jet Ski World Series)ឆ្នាំ២០២២នៅទីក្រុងប៉ាតាយ៉ាប្រទេសថៃនិងការប្រកួតកម្រិតជាតិ២លើកទៀតនាដើមឆ្នាំ២០២៣គឺគ្រប់គ្រាន់សម្រាប់ការត្រៀមខ្លួនប្រជែងមេដាយនិងម្ចាស់ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយសក្តានុពល និងភាពជឿជាក់៕

អត្ថបទដែលជាប់ទាក់ទង