ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យបំផ្លាញកុដិមួយ នៅវត្តលង្ការអស់ទាំងស្រុង និងម៉ូតូ៣គ្រឿង ព្រមទាំងសម្ភារៈចំនួនថែមទៀត

120

ភ្នំពេញៈអគ្គិភ័យបានឆាបឆេះបំផ្លាញកុដិមួយ នៅវត្តលង្ការអស់ទាំងស្រុង មានម៉ូតូ៣គ្រឿង សម្ភារៈមួយចំនួនទៀត ប៉ុន្តែគ្មានអ្នកគ្រោះថ្នាក់នៃ ហេតុការណ៍អាក្រក់នេះទេ។

សមត្ថកិច្ខបានឱ្យដឹងថា៖​គ្រោះថ្នាក់អគ្គិភ័យ បំផ្លាញកុដិវត្តលង្ការនេះបានកើតឡើង កាលពីម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថី ព្រះសីហនុ ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
កុដិព្រះសង្ឃវត្តលង្ការ ដែលអគ្គិភ័យបំផ្លាញនោះ ជាប្រភេទសំណង់ថ្មប្រក់ដំបូលស័ង្កសី ដែលមានទំហំទទឹង៧ម៉ែត្រ គុណបណ្ដោយប្រវែង១២ម៉ែត្រ។

ក្នុងគ្រោះអគ្គីភ័យនេះ មិនបណ្ដាលឲ្យឆាបឆេះរាលដាល ទៅដល់កុដិនានា នៅជិតខាងនោះឡើយ ដោយកម្លាំងសមត្ថកិច្ចប៉ូលិសពន្លត់អគ្គិភ័យ គាត់ចុះជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ទាន់កុំអីវីវរ បាត់ទៅហើយ។
អគ្គិភ័យបំផ្លាញកុដិព្រះសង្ឃវត្តលង្កា ទាំងកណ្ដាលអធ្រាត្រនោះក ម្លាំងសមត្ថកិច្ចប៉ូលិសពន្លត់អគ្គិភ័យ បានចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹកអស់១៧ឡាន ទើបអគ្គិភ័យថមថយ រលត់អស់ទាំងស្រុង។
ប៉ូលិសបានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យ មានអគ្គិភ័យខាងលើនេះ កើតឡើងនោះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕

   

អត្ថបទដែលជាប់ទាក់ទង