ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កញ្ញាឯក ហង្ស សូរិយាន់៖ ថានៅតែមានសង្ឃឹមរឿងចេញទៅប្រកួតឆាកអន្តរជាតិថ្ងៃណាមួយនោះ

365

ភ្នំពេញ៖ ការខកខានចេញទៅប្រកួតក្នុងកម្មវិធីMiss Earth International 2022 របស់កញ្ញា ហង្ស សូរិយាន់ នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន កាលពីចុងខែវិច្ឆិកាកន្លងទៅនេះ បានក្លាយជាការសោកស្តាយមួយដ៏ធំបំផុតរបស់អ្នកគាំទ្រនាង ព្រោះតែកញ្ញាឯករូបនេះបានប្រឹងប្រែងតស៊ូខ្លាំង លើវិស័យនេះប៉ុន្តែបែជាត្រូវលប់ចោលព្រោះក្រោមហេតុផលគ្មានលទ្ធភាពគ្រប់គ្រាន់លើការរ៉ាប់រងការចំណាយទៅវិញ។ ទោះជាយ៉ាងណាមុន នេះនាងទទួលបានឱកាសក្លាយជាគណកម្មការ ក្នុងកម្មវិធី Miss Aura Cambo dia 2023 ដែលបានចាប់ផ្តើមរៀបចំប្រគួតដំបូងនៅកម្ពុជាពេលនេះ។
អ្វីដែលនៅតែជាក្តីសង្ឃឹមនោះនាងនៅតែចង់បំពេញក្តីស្រមៃមួយនេះដដែលប្រសិនបើមានឱកាស។ កញ្ញាឯករូបនេះបានលើកឡើងថានាងនៅតែមានក្តីសង្ឃឹមក្នុងការក្លាយជាបេក្ខភាពតំណាងឲ្យកម្ពុជាចូលរួមក្នុងកម្មវិធីប្រគួតសម្រស់ណាមួយ ព្រោះតែក្រុមហ៊ុនផលិតកម្មវិធីនៅតែបើកឱកាស ខណៈដែលលក្ខខណ្ឌនៃកម្មវិធីប្រគួតអន្តរជាតិខ្លះក៏បន្ធូបន្ថយ មិនបានរិតត្បិត ឬផ្តល់លក្ខក្ខណសម្រាប់បេក្ខភាព ដូចនេះនាងនឹងមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ។
សូមបញ្ជាក់ថា៖ មុនេះផ្ទុះការចាប់អារម្មណ៍មុននេះពីអ្នកនិយមតាមដានកម្មវិធីប្រកួតសម្រស់ និងកញ្ញាឯក បន្ទាប់ពីកញ្ញាហង្ស សូរិយាន់ ម្ចាស់ជ័យលាភីតំណែងរងលំដាប់ទី១Miss Grand Cambodia 2022 បានបង្ហាញមុខក្នុងកម្មវិធីV Talk របស់ពិធីករលោក អៀង វិឆ័យ។ អ្វីដែលធ្វើឲ្យពួកគេចាប់ភ្លឹកនោះគឺក្រោយពីនាងបានទម្លាយអំពីរឿងរ៉ាវពេលវេលាប្រថុចញ៉ុច និងការខ្វះខាតថវិកាក្នុងការចំណាយ ដើម្បីចេញទៅប្រគួតនៅលើឆាកអន្តរជាតិ ពោលគឺនាងត្រូវលប់ចោលការចេញទៅចូលរួមប្រគួតក្នុងកម្មវិធីMiss Earth International 2022ដែលត្រូវបានធ្វើឡើងនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីនកាលពីចុងខែវិច្ឆិកាកន្លងទៅ ។
ហង្ស សូរិយាន់ ថាក្រុមហ៊ុនផលិតកម្មវិធីបានជួយខ្លះប៉ុន្តែនាងក៏ត្រូវរ៉ាវរងការចំណាយខ្លះដែលនាងបានចូលរួមប្រគួតច្រើនកម្មវិធីកន្លងមកហើយដែរក៏មិនមានប្រាក់គ្រប់គ្រាន់សម្រាប់ចេញទៅប្រគួតលើឆាកអន្តរជាតិឡើយ។ សម្តីនេះបានធ្វើឲ្យក្រុមអ្នកស្រលាញ់ចូលចិត្តវិស័យកញ្ញាឯករំជួលចិត្តអាណិតនាងគ្រប់គ្នាព្រោះតែក្តីស្រលាញ់ និងការបំពេញក្តីស្រមៃនាងបានព្យាយាមលះបង់ និងជម្នះពាក្យរិះគន់ ហើយមកចំណាយប្រាក់ដើម្បីឡើងឆាកប្រគួត ចុងក្រោយទទួលបានតំណែងមួយ និងទទួលបានឱកាសបង្ហាញសមត្ថភាពរូបសម្រស់លើឆាកអន្តរជាតិ ប៉ុន្តែបែជាត្រូវខកខានទៅវិញ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង