ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន អភិបាលព្រះសីហនុ បានអញ្ជើញទៅពិនិត្យកសិដ្ឋានចិញ្ចឹមសត្វអូទ្រីស និងសត្វចៀម នៅស្រុកព្រៃនប់ខេត្តព្រះសីហនុ

122

 

ព្រះសីហនុ៖ កាលពីល្ងាចថ្ងៃអាទិត្យទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យកសិដ្ឋានចិញ្ចឹមសត្វអូទ្រីស និងសត្វចៀម ស្ថិត នៅភូមិអូរត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក អ៉ី ធារិន អភិបាល ស្រុកព្រៃនប់ ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមាន ប្រសាសន៍កោតសរសើរ និងវាយតម្លៃម្ចាស់កសិដ្ឋានចិញ្ចឹមសត្វអូទ្រីស និងសត្វចៀមនៅក្នុងស្រុកព្រៃនប់ ការចិញ្ចឹមសត្វទាំងពីរប្រភេទនេះ ពិតជាមានសារៈសំខាន់ ហើយក៏ជាកសិដ្ឋានដំបូងគេដែលបានចិញ្ចឹមសត្វនៅក្នុងខេត្តព្រះសីហនុ ហើយការចិញ្ចឹមសត្វអូទ្រីស និងសត្វចៀម ព្រោះវាបានផ្តល់អត្ថប្រយោជន៍ជាច្រើនមានដូចជា ទី១.ផ្តល់ការងារសម្រាប់ប្រជាពលរដ្ឋនៅតំបន់នេះ ទី២.ផ្តល់ឪកាសសម្រាប់ទាក់ទាញដល់វិស័យទេសចរណ៍ខេត្តព្រះសីហនុ ទី៣.អាចផ្តល់ជីវភាព និងអាចរកប្រាក់ចំណូលបន្ថែមទៀតនៅ ពេលខាងមុខ។

ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើ ការ ណែនាំដល់ម្ចាស់កសិដ្ឋានត្រូវបង្កើនការយកចិត្តទុកដាក់ ការថែទាំ ដើម្បីពង្រីកកសិដ្ឋានមួយនេះឱ្យបានកាន់តែធំ ឬអាចបង្កើតកសិដ្ឋានថ្មីៗបន្ថែទៀតនៅ ក្នុងក្រុង ស្រុក នៃខេត្តព្រះសីហនុ និងអាចបន្តទៅបើកការដ្ឋានថ្មីនៅតាមបណ្តាខេត្ត និងជម្រុញឪ្យមានការបង្កាត់ជូពសត្វទាំងពីរប្រភេទនេះ ដើម្បីចែកចាយ លក់បន្តឱ្យប្រជាពលរដ្ឋដែលមានគោល បំណងចង់ចិញ្ចឹមជាលក្ខណៈគ្រួសារ ឬជាលក្ខណៈឧស្សាហកម្ម។

លោកអុី ធារិន អភិបាលស្រុកព្រៃនប់ខេត្តព្រះសីហនុឲ្យដឹងថា ទឹកធ្លាក់កាកាវអូរធំ និងកសិដ្ឋាន ចិញ្ចឹមសត្វចៀម សត្វអូទ្រីស មានទីតាំងនៅចំណុច(ខ)៣ ភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កំពុងក្លាយ ជាកន្លែងទេសចរណ៍ថ្មីមួយ ដែលជាទីចាប់អារម្មណ៍ និងចង់ទៅទស្សនាហ្វូងសត្វជៀម និងសត្វអូទ្រីស ដាក់ចំណី
បង្កើតលក្ខណៈលេងកំសាន្តជាមួយសត្វទាំងនោះ និងបានមុជទឹកអូរធម្មជាតិទៀតផង។

នៅក្នុងកសិដ្ឋានចញ្ចឹមសត្វជៀម និងសត្វអូទ្រីសនេះ មានសត្វចៀមជាង៥០០ក្បាល និងសត្វអូទ្រីស រហូតដល់ទៅជាង៣០០ក្បាលបន្ថែមទៀត ។ បច្ចុប្បន្ន កសិដ្ឋាននេះ នៅមិនទាន់បានបើកដំណើរការទាំងស្រុងនៅឡើយទេ ព្រោះរៀបចំមិនទាន់រួចរាល់ តែដោយសារការស្រឡាញ់ចូលចិត្តចង់ចូលទស្សនា ពីសំណាក់ភ្ញៀវគ្រប់មជ្ឈដ្ឋាន ទើបខាងកសិដ្ឋានអនុញ្ញាតឲ្យចូលទស្សនាជាបណ្តោះអាសន្ន ។ ម្ចាស់កសិដ្ឋានឲ្យដឹងថា បើចង់ចូលមកទស្សនាកសិដ្ឋាននេះ អ្នកមកតាមផ្លូវជាតិលេខ៤ អាចចូលមកតាមផ្លូវសម្តេចព្រះសង្ឃរាជទេព វង្ស(ផ្លូវបំបែកថ្មដា វាលរេញ-ស្ទឹងហាវ)ស្ពានទី១៣ ចន្លោះគីឡូម៉ែត្រ លេខ៧-៨បត់ឆ្វេង នោះនឹងដល់កសិដ្ឋានហើយ ។

លោក អុី ធារិន អភិបាលស្រុកព្រៃនប់ បានសម្តែងនូវការសប្បាយរីករាយ និងមានមោទនភាពសម្រាប់ស្រុកព្រៃនប់ ដែលមានកសិដ្ឋានចិញ្ចឹមសត្វ ជៀម និងអូទ្រីស នៅក្នុងស្រុកព្រៃនប់យើងនេះ មិនត្រឹមប៉ុណ្ណោះសត្វទាំងនោះកំពុងក្លាយជាទស្សនីយភាព បង្កើតឲ្យមានលក្ខណៈទេសចរណ៍ មកលេងកំសាន្តច្រើនកុះករ ពីសំណាក់មជ្ឈដ្ឋានផ្សេងៗ ៕

កសិដ្ឋានកសិទេសចរណ៍អូរត្រជាក់ ចិត្តនេះនៅលើផ្ទៃដីប្រមាណ ៣០ហិចតា ដែលមានសត្វអូទ្រីសចំនួនជាង ៥០០ក្បាល និងសត្វចៀមចំនួន ៥៨០ ក្បាល ដែលបានបើកឪ្យដំណើរការតាំង ពីឆ្នាំ២០២០ ដើម្បីបម្រើដល់វិស័យទេសចរណ៍សម្រាប់ខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមសត្វអូទ្រីស និងសត្វចៀមនៅអូត្រជាក់ចិត្តនេះ បើកឪ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិចូលទស្សនាកម្សាន្ត សប្បាយរីករាយនៅភូមិសាស្ត្តខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង