ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កញ្ញា ចន្ធី ដាឡែន ឈ្នះតំណែងលំដាប់រងទី២ពីកម្មវិធីប្រគួតធីតាឯកសង្ក្រាន្ត រដូវកាលទី៤

676

ភ្នំពេញ៖ អបអរសាទរទៅកាន់តារាសម្តែងស្រីវ័យក្មេង ចន្ធី ដាឡែន ទទួលបានចំណាត់ថ្នាកលំដាប់រងទី២ពីកម្មវិធី ប្រគួតធីតាឯកសង្ក្រាន្តរដូវកាលទី៤។ ដំណឹងនេះបានធ្វើឲ្យក្រុមអ្នកគាំទ្រតារាសម្តែងរូបនេះផ្ញើសារជូនពរលើកទឹកចិត្តជាហូរហែទៅកាន់នាងជាច្រើន ផងដែរ។
គេចាំបានថា មុននេះកញ្ញា ចន្ធី ដាឡែន នាងបានលើកឡើងថា៖ មិនមែនចូលរួមសម្តែងព្រោះចង់បានភាពល្បីល្បាញ នោះទេ ប៉ុន្តែចង់បំពេញក្តីបំណងពីតូចរបស់ នាងគឺចង់ក្លាយខ្លួនជាតួអង្គទេវត្តាឆ្នាំថ្មី ដែលត្រូវបាន រៀបចំផលិតដោយក្រសួងព័ត៌មាន នោះ។
តារាស្រីរូបនេះក៏ថ្លែងក្តីរំភើបរីករាយដែលបានតំណាងជាបេក្ខភាពតំណាងខេត្តត្បូងឃ្មុំ និងអាចឈានដល់តំណាក់កាល នៃវគ្គផ្តាច់ព្រ័ត្រដែលនៅសល់បេក្ខភា ព៧រូប ចុងក្រោយនោះ។

នាងថា៖ ចូលដល់វគ្គចុងក្រោយនេះនាងមានក្តីរំពឹងខ្ពស់ថា នឹងទទួលបានតំណែងណាមួយពីកម្មវិធីប្រគួត ខណៈ វិញ្ញាសារដែលនាងធ្លាប់បានចូលរួមកន្លងមកគឺនាងធ្វើបានល្អ។
នាងថា មួយរយៈចុងក្រោយនេះនាងផ្អាកការងារសិល្បៈច្រើនដើម្បីសំងំហ្វឹកហាត់ លើវិញ្ញាសារខ្លះដើម្បីប្រាកដថានាងនឹងធ្វើបានល្អ ហើយពេលនេះលទ្ធផលគឺនាងពិតជាពេញចិត្ត និងទន្ទឹងរងចាំអ៊ុតថ្ងៃប្រគួតផ្តាច់ព្រ័ត្រនាពេលដ៏ខ្លីខាងមុខ។ នាងថាក្រោយបញ្ចប់ការប្រគួតនឹងនៅតែបន្តសំរុកថតភាពយន្តមួយចំនួនដដែលខណៈ រឿងខ្លះនាងទទួលរួចហើយ និងកំពុងចចារភាពយន្តមួយចំនួនទៀត ដែលនាងរំពឹងថាការប្រគួតនេះមិនត្រឹមតែអាចបំពេញក្តីស្រមៃទេ ថែមទាំងជាបទពិសោធន៍ជីវិតថ្មីបន្ថែមទៀតសម្រាប់នាង។ នាងបានលើកឡើងមុននេះដែរថា នេះជាថ្ងៃដែលនាង ទទ្ទឹងរង់ចាំ ហើយនាងពិតជារំភើបដែលបានតំណាងអោយខេត្តត្បូងឃ្មុំ ហើយក៏ទទួលបាន ជ័យលាភីលំដាប់រងទី២។ នាងសូមថ្លែងអំណរគុណទៅដលបងប្អូនដែលនៅតាមបណ្ដាញសង្គម និងអ្នកម្តាយបងប្អូនញាតិរបស់នាង ដែលតែងតែគ្រាំទ្រនិងលើកទឹកចិត្តនិងផ្តល់ក្តីស្រលាញ់ដល់រូបនាងខ្ញុំជាច្រើនកន្លងមក ។

បញ្ជាក់ដែរថា៖ កម្មវិធីធីតាឯកសង្ក្រាន្តត្រូវបានររៀបចំប្រគួតដោយក្រុមហ៊ុន FIRST UNITED NETWORK និង ស្ថានីយទូរទស្សន៍ ជាតិកម្ពុជា ដែលបាន បង្កើតកម្មវិធីមួយនេះឡើងសម្រាប់ជាប្រយោជន៍ដល់សង្គម និងផ្តល់ឱកាស យុវត្តីខ្មែរ ដើម្បីបញ្ចេញសមត្ថភាពនិង យល់ដឹងពីវប្បធម៍ខ្មែរ។ក្រោយការប្រគួតម្ចាស់ជ័យលាភីម្ចាស់មកុដបានទៅលើកញ្ញា អ៊ិន ប៉ូលិកា តំណាងខេត្តសៀមរាប។ លំដាប់រងទី១បានទៅលើ កញ្ញា សៀ គីមស័ង តំណាងខេត្តកំពង់ចាម ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង