ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រីម្នាក់ស្លាប់ពេលវះកាត់កែដើមទ្រូង នៅហាងកែសម្ផស្សនៅក្នុងមជ្ឈមណ្ឌល យីហោ អន្តរជាតិ២៥

107

 

ភ្នំពេញ ៖ ស្រ្តីម្នាក់ស្លាប់ ក្រោយពេលវះកាត់កែដើមទ្រូង នៅហាងកែសម្ផស្សនៅក្នុងមជ្ឈមណ្ឌល យីហោ អន្តរជាតិ២៥ កាលវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៣ នៅចំណុចមជ្ឈមណ្ឌលកែសម្ផស្ស អន្តរជាតិ M25 ផ្ទះលេខ 73B ផ្លូវលេខ 70 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សពស្ត្រីរងគ្រោះឈ្មោះ ឃុន ចន្នី អាយុ ៤១ ទី លំនៅភូមិគីឡូ ១២ ឃុំកោះតូច ស្រុកទឹកឈូក ខេត្តកំពត ។

បើយោងតាមប្រភព ពីអ្នកស្គាល់ស្ត្រីរងគ្រោះខាងលើ បានបង្ហើប ប្រាប់ឲ្យដឹងថា ដោយស្ត្រី រូបនោះបាន សុំស្វាមីគាត់ទៅកែរច្រមុះ ប៉ុន្តែស្ត្រី រូបនោះមិនបានកែច្រមុះនោះទេបែរជាលួចកែដើមទ្រូងទៅវិញដោយ មិនប្រាប់ក្រុមគ្រួសារនោះឡើយ លុះមកដល់វេលាម៉ោងប្រមាណជា៩យប់ម៉ោងកើតហេតុខាងលើស្រាប់តែមានមន្រ្តីសមត្ថកិច្ចលោកបានតេទៅក្រុមគ្រួសារស្រ្តីរងគ្រោះថារូបនាងបានស្លាប់បាត់បង់ជីវិត ខណៈពេលដែលកំពុងតែវះកាត់កែដើមទ្រូងដាក់ (សូដន់) ភ្លាមនោះដែរស្រាប់តែ ក្រុមគ្រួពេទ្យនៅក្នុងមជ្ឈមណ្ឌលកែសម្ផស្ស អន្តរជាតិ២៥ បានរត់គេចខ្លួនបាត់ពីហាងបាត់ស្រមោល រួចក៏បានពលរដ្ឋជិតខាងរាយការណ៍ ទៅសមត្ថកិច្ចជំនាញឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។ គួរបញ្ជាក់ថា នៅក្នុងហេតុការណ៍ខាងលើនេះ មិន ទាន់មានការបញ្ជាក់ពីហាងកែសម្ផស្សមជ្ឈមណ្ឌលអន្តរជាតិ២៥ ណាមួយឡើយ អំពីហេតុការណ៍ដែលកើតមានឡើងនៅក្នុងមជ្ឈមណ្ឌលកែ សម្ផស្សរបស់ខ្លួន ។

បន្ទាប់ពីកើតហេតុខាងលើក៏មានសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចកចុះមកដល់រួចក៏បានទំនាក់ទំនងទៅខាងផ្នែកជំនាញកុសលវិច្ឆ័យដើម្បីឱ្យចុះមកពិនិត្យទៅលើសពស្ត្រីរងគ្រោះបន្ទាប់ក៏បានពិនិត្យរួចជំហានដំបូង សមត្ថកិច្ចដាក់សន្និដ្ឋានថា សពស្ត្រីខាងលើស្លាប់ ដោយសារបញ្ហាគាំងបេះដូង ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុង បន្តត្រួតពិនិត្យតាមជំនាញរកមូលហេតុ នៃការស្លាប់ តើមានការពាក់ព័ន្ធគ្នាជាមួយ បច្ចេកទេសកែសម្ផស្សដែរឫទេ ។ ក្រោយសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯហាងកែសម្ផស្សយីហោអន្តរជាតិ២៥ សមត្ថកិច្ចនិងធ្វើការបិតជាបណ្ដោះអាសន្នសិន៕

អត្ថបទដែលជាប់ទាក់ទង