ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តកុងតឺន័របុកគ្នា បង្កជាអគ្គិភ័យ ឆេះខ្ទេចអស់៣គ្រឿងនៅផ្សារគគីរ

40

 

កណ្តាល ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចុះដឹកនាំបញ្ជាផ្ទាល់ ដឹកនាំកម្លាំង ធ្វើការពន្លត់អគ្គិភ័យដែលកើតឡើងបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត កើតហេតុ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ វេលា ១២:០០នាទី រំលងអធ្រាត្រ នៅចំណុចកើតហេតុ មុខផ្សារគគីរ ស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ក្រោយកើយហេតុភាគីរថយន្តរត់គេចខ្លួន។

សម្ភារៈខូចខាតរួមមានៈ ១/រថយន្ត ០៣គ្រឿង ២/យ៉ាបផ្ទះ ប្រជាពលរដ្ឋ ៦ , ៣/យ៉ាប រោងផ្សាររបស់បងប្អូន អាជីវករមួយចំនួន។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានរៀបរាប់ពីសភាពរឿងហេតុថា នៅថ្ងៃ០៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១២:០០នាទី មានរថយន្តសណ្ដោងទូរកុងតឺន័រ១គ្រឿង បើកបរ ដោយជនមិនស្គាល់អត្តសញ្ញាណ ដែលបើកពីអ្នកលឿង ទៅភ្នំពេញ បើកដល់ចំណុចកើតហេតុស្រាប់តែបានបុកនឹងរថយន្តសណ្តោងទូរកុងតឺន័រ០១ទៀតឈប់ចតហូបបបរ នៅមុខផ្សារគគីរ បណ្ដាលឲ្យ រថយន្តកុងតឺន័រ ដែលចតអែបខាងនោះក្រឡាប់ទៅម្ខាង សង្កត់លើរថយន្តតូច១គ្រឿងទៀតដែលចតនៅចញ្ចើមផ្លូវ ស្របពេលនោះស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះឡើង តែដោយរថយន្តបង្ក កុងតឺន័រ ដែលបុកនោះមានដឹកអីវ៉ាន់ពេញក្នុងទូកុងតឺន័រ ដូចជា កំប៉ុងថ្នាំបាញ់ម៉ូស ( ម៉ាក Renger) ពេញទូ ទើបបណ្ដាលអោយផ្ទុះ និងឆាបឆេះបង្កជាអណ្ដាតភ្លើងយ៉ាង សន្ធោរសន្ធៅ។

ភ្លាមនោះ ដោយមានកិច្ចអន្តរាគមន៍ពីលោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកៀនស្វាយដឹកនាំ លោក ឡូវ សុខសាន បានដឹកនាំបញ្ជាកម្លាំងពន្លត់អគ្គិភ័យខេត្ត និងអធិការនគរបាលស្រុក និងមានកិច្ចសហការពីកម្លាំងអន្តរាគមន៍ បង្ការពន្លត់អគ្គិភ័យពីនាយកដ្ឋាន និងខាងបុរីប៉េងហួត ទើបយើងអាចគ្រប់គ្រងស្ថានការណ៍បានមិនឲ្យអណ្ដាតភ្លើង ឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ពិសេសគឺចំណុចផ្សារគគីរតែម្ដង។

ក្នុងប្រតិបត្តិការនោះ កងកម្លាំងបង្ការពន្លត់អគ្គិភ័យយើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុបចំនួន១១គ្រឿង: មកពី ស្នងការនគរបាលខេត្ត០៣គ្រឿងប្រើប្រាស់ទឹកអស់០៦រថយន្តមកពីបុរីប៉េងហួត០២គ្រឿង ប្រើប្រាស់ទឹកអស់០៤ រថយន្ត និងរថយន្តពន្លត់អគ្គិភ័យស្រុកកៀនស្វាយ ០១រថយន្តប្រើប្រាស់ទឹកអស់ចំនួន០៥រថយន្ត ខាងនាយកដ្ឋានបង្កាពន្លត់អគ្គិភ័យចំនួន៥គ្រឿង ប្រើទឹកអស់៥រថយន្ត។ ក្នុងប្រតិបត្តការនោះកម្លាំងយើងសហការពន្លត់ចប់១០០%នៅវេលាម៉ោង៣:៥០នាទី ថ្ងៃ៤ ខែមីនា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង