ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះរថយន្ត RANG ROVER នៅលើផ្លូវល្បឿនលឿន ចន្លោះ Km57-58

73

កំពង់ស្ពឺ ៖ ស្នងការនគរបាលខេត្តកំពង់ស្ពឺឱ្យដឹងថា នៅថ្ងៃទី៣ ខែមីនា វេលាម៉ោង ១៨:១០ នាទី មានករណីឆេះរថយន្ត ១គ្រឿង នៅចំណុចលើផ្លូវល្បឿនលឿន ចន្លោះ Km57-58 ស្ថិតនៅភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

រថយន្ត ម៉ាក Rangrover ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2Al-2013 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចខាងលើ ស្រាប់តែរថយន្តបានឆាបឆេះតែម្តង ។

ក្នុងករណីហេតុការណ៍ភ្លើងឆេះ បណ្តាលឱ្យរថយន្តឆេះខ្ទេចអស់ទាំងស្រុងស្ទើរ១០០% គ្មានមូលហេតុណាមួយបានបញ្ជាក់បាន។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលសហការ ជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន ស្រាវជ្រាវស្វែងរកម្ចាស់រថយន្ត ដើម្បីទទួលខុសត្រូវនិងបញ្ជាក់អំពីមូលហេតុ ពិតប្រាកដ។

ស្នងការនគរបាលខេត្តកំពង់ស្ពឺ ឱ្យដឹងថា នេះជាករណីទី២ ការឆេះរថយន្ដ សេរីទំនើបRANGROVER ៕

អត្ថបទដែលជាប់ទាក់ទង