ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះយានដ្ឋាន លី ឆាយ ផ្លូវហាណូយ ដោយសារឆ្លងភ្លេីង ចេញពីក្បាលអាគុយ

62

ភ្នំពេញ៖ ឆេះយានដ្ឋាន លី ឆាយ ផ្លូវហាណូយដោយសារឆ្លងភ្លេីង ចេញពីក្បាលអាគុយតបណ្តាលឲ្យឆាបឆេះរថយន្តចំនួន ០៣ គ្រឿង អស់ទាំងស្រុង និងរាលដាលដល់រថយន្តក្បែរខាង០៤គ្រឿងថែមទៀត។

នៅវេលាម៉ោង ០៣:៣០ នាទីរសៀល ថ្ងៃសុក្រ ត្រូវនឹងថ្ងៃទី១០ ខែមីនាឆ្នាំ២០២៣ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណុចយានដ្ឋាន លី ឆាយ 696 ផ្លូវហាណូយ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ ជា តូច ភេទ ប្រុស អាយុ ៥៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្ចាស់ឃ្លាំងលក់រថយន្ត ។

មូលហេតុ: (ឆ្លងភ្លេីង) ចេញពីក្បាលអាគុយរថយន្តបណ្តាលឲ្យឆាបឆេះតែម្តង។ ប្រភេទសំណង់: ដែកប្រក់សង្ក័សី ទំហំ ១៥ម៉ែត្រ x ៣០ម៉ែត្រ។ ខូចខាតសម្ភារៈឆេះខូចខាតរថយន្តចំនួន ០៣ គ្រឿង អស់ទាំងស្រុង នឹងរាលដាលដល់រថយន្តក្បែរខាងបន្តិចបន្ទួចចំនួន ០៤គ្រឿង។ របួសមនុស្សប្រុសចំនួន ០១ នាក់ ។

កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន ១០ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៩ រថយន្ត ស្មើរនឹង ៣៦ ម៉ែត្រគូប ។ រថយន្តផ្សារទំនេីបអូឡាំព្យាចំនួន ០២ គ្រឿង ពុំបានប្រើប្រាស់ទឹក៕

អត្ថបទដែលជាប់ទាក់ទង