ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​រុស្ស៉ី បានចោទប្រកាន់ថាបរទេសមួយចំនួន គឺជាអ្នករៀបចំឱ្យមានបាតុកម្ មតវ៉ាទ្រង់ទ្រាយធំនៅក្នុងប្រទេសហ្ស​ក​ហ្ស៊ី

100

បរទេស ៖ ​រុស្ស៉ី នៅថ្ងៃសុក្រសប្ដាហ៍នេះបានចោទប្រកាន់ថាបរទេសមួយចំនួន គឺជាអ្នករៀបចំឱ្យមានបាតុកម្មតវ៉ាទ្រង់ទ្រាយធំនៅក្នុងប្រទេសហ្ស​ក​ហ្ស៊ី អស់ពេលជាច្រើនថ្ងៃមកនេះ ហើយនេះជាការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយដែលមានគោលដៅបង្កភាពតានតឹងរាលដាលដល់តំបន់ព្រំដែនរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ បាននិយាយថាបាតុកម្មតវ៉ាជាច្រើនថ្ងៃមកនេះ នៅក្នុងរដ្ឋធានី ប៊ី​លី​ស៊ី នៃប្រទេសហ្សកហ្ស៉ី បានដាស់រំឮករូបលោកឡើងវិញពីបដិវត្តន៍នៅអ៊ុយក្រែន ដែលបានទម្លាក់រដ្ឋាភិបាលមានភក្ដីភាពជាមួយទីក្រុងមូស្គូចេញពីអំណាចកាលពីឆ្នាំ២០១៤។ លោក ឡាវរ៉ូវ បានគូសបញ្ជាក់ ដូច្នេះថា «វាគ្មានអ្វីត្រូវសង្ស័យទៀតនោះទេ ពោលគឺច្បាប់ស្ដីពីការចុះបញ្ជីអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានគេយកប្រើប្រាស់ជាលេសដើម្បីចាប់ផ្ដើមការប៉ុនប៉ងផ្លាស់ប្ដូររដ្ឋាភិបាល ដោយប្រើកម្លាំងបាយ»។ លោកបន្ថែមថាអ្វីដែលបានកើតឡើងនៅហ្សកហ្ស៉ី មានលក្ខណៈស្រដៀងគ្នាទៅនឹងបដិវត្តន៍នៅក្នុងអ៊ុយក្រែនកាលពីឆ្នាំ២០១៤ ដែលបានបង្កជាភាពតានតឹង នៅតាមតំបន់ព្រំដែនរុស្ស៉ី។

គួរបញ្ជាក់ថា បាតុកម្មតវ៉ានៅក្នុងប្រទេសហ្សកហ្ស៉ី បានផ្ទុះឡើង ក្រោយសភានៃប្រទេសនេះបានអនុម័តច្បាប់មួយស្ដីពី «ភ្នាក់ងារបរទេស» ដែលក្រុមអ្នករិះគន់អះអាងថាច្បាប់នេះ មានលក្ខណៈដូចគ្នាទៅនឹងច្បាប់ដែលរុស្ស៉ីប្រើ ដើម្បីបំបិទមាត់ក្រុមអ្នកប្រឆាំង។​ សភាហ្សកហ្ស៉ីបានទម្លាក់ចោលច្បាប់នេះហើយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ តែបាតុកម្មតវ៉ា នៅតែ មិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ស្របពេលមានសេចក្ដីរាយការណ៍ជាច្រើនពីការប៉ះទង្គិចគ្នាដោយហិង្សារវាងបាតុករ និងអាជ្ញាធរ៕

អត្ថបទដែលជាប់ទាក់ទង