ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាការិនី ស្រួង ភាវី គ្រងឈុតមេទ័ពស្រីសម័យអង្គរ ដែលបុព្វបុរស ខ្មែរ យើងបង្កើតនិងបានបន្សល់ទុកគឺសុទ្ធតែ មានតម្លៃមិន អាចកាត់ថ្លៃបាន ហេីយ អស្ចារ្យខ្លាំងណាស់

405

ភ្នំពេញ : នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ កីឡាការិនីដ៏ឆ្នើមលំដាប់ពិភពលោក របស់កម្ពុជា អ្នកស្រី ស្រួង ភាវី បានគ្រងឈុតមេទ័ពស្រីសម័យអង្គរ អ្វីៗ ដែល បុព្វបុរសខ្មែរយើង បង្កើត និង បានបន្សល់ទុកគឺ សុទ្ធតែមានតម្លៃមិន អាច កាត់ ថ្លៃបានហេីយ អស្ចារ្យខ្លាំងណាស់ ។ ស្រួង ភាវីបានបង្ហោះ នៅលើហ្វេសប៊ុកផ្លូវការ ដោយបញ្ចេញនូវទស្សនៈ មោទនភាព ដែល កេីតមកជា កូនខ្មែរលេីដែនដីសុវណ្ណភូមិដ៏ផូរផង់ ហេីយសំបូរទៅដោយសម្បត្តិវប្បធម៌ ដ៏ អស្ចារ្យ ជាច្រើនដែល រៀបរាប់គណនាពុំ ឡេីយ។

ស្រួង ភាវី បានសរសេរថា : ឈុតមេទ័ពស្រីសម័យអង្គរបេីមេីល ត្រឹមរូបភាពពុក ម៉ែ បងប្អូន ប្រកដជាគិតថា ពេលខ្ញុំបាន ស្លៀកពាក់ ឈុត នេះ មាន អារម្មណ៍ថា សប្បាយរីករាយ ណាស់ ហើយ ។ តែតាមពិតមិនដូច្នេះទេអារម្មណ៍ ខ្ញុំ ពេល គ្រងឈុតនេះ គឺក្រៀមក្រំបំផុតព្រោះ ថា អ្វីៗ ដែលបុព្វបុរស ខ្មែរយើងបង្កើតនិងបានបន្សល់ទុកគឺសុទ្ធតែមានតម្លៃមិន អាចកាត់ថ្លៃបាន ហេីយ អស្ចារ្យ ខ្លាំង ណាស់ ។

អ្នកស្រីបានលើកឡើងថា,គិតដល់ចំណុច នេះ ទេីបធ្វើឱ្យអារម្មណ៍ខ្ញុំ ក្រៀមក្រំព្រោះខ្លាច បាត់បង់ទៅវិញនូវ អ្វីៗទាំង អស់ ដែលបុព្វបុរស យេីង បង្កើតបាន និងបន្សល់ទុកឱ្យកូនខ្មែរជំនាន់ ក្រោយរៀនយក និងថែរក្សាឱ្យបានរីកចម្រើន និងគង់វង្សផង ។ តែ គ្រប់យ៉ាងហាក់ពុំដូច្នោះទេព្រោះសព្វថ្ងៃ អ្វីៗ ដែលបុព្វបុរស យេីងបន្សល់ទុក គឺតិចតួច ណាស់អ្នកដែលខ្វល់ខ្វាយគិតគូរថែរក្សាការពារ អ្វី ៗ ដែលជារបស់ខ្លួនបែរខ្វល់ខ្វាយគិតគូរ ណាស់ អ្វី ដែលជារបស់គេទៅវិញ ។
យេីងទាំងអស់គ្នាគួរតែមោទនភាពដែលកេីត មកជាកូនខ្មែរលេី ដែនដីសុវណ្ណ ភូមិដ៏ផូរផង់ ហេីយសំបូរទៅដោយសម្បត្តិ វប្បធម៌ដ៏អស្ចារ្យ ជាច្រើន ដែលរៀប រាប់គណនាពុំឡេីយ ។ សូមកូនខ្មែរ គិតឡេីង វិញកុំ ឱ្យហួសពេល សូមចូលរួម ស្រលាញ់នូវ អ្វីៗ ដែលខ្មែរមានសូមចូលរួម ថែរក្សាការពារ ឱ្យបានរីកចម្រើន និងគង់វង្សជានិរន្តផងចុះ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង