ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

១២នាក់បានស្លាប់នៅប្រទេស Dominican Republic ដោយសារការបំផ្ទុះនៅក្បែររដ្ឋធានី Santo Domingo

77

Dominican Republic ៖ នៅក្នុងរបាយការណ៍មួយដោយដកស្រង់សម្តីរបស់បុគ្គលិកកាកបាទក្រហម Dominican សារព័ត៌មាន CNN បាននិយាយថា កាលពីថ្ងៃចន្ទ ចំនួនអ្នកស្លាប់បានកើនឡើងរហូតដល់ យ៉ាងហោចណាស់ ១២នាក់បន្ទាប់ពីការបំផ្ទុះនៅក្បែររដ្ឋធានី Santo Domingo នៃប្រទេស Dominican Republic ។

កាលពីថ្ងៃចន្ទ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេវាសុខាភិបាលជាតិបាននិយាយថា ជនរងគ្រោះដំបូង រួមមានទារកម្នាក់អាយុ បួនខែ និងមនុស្សពេញវ័យពីរនាក់ផងដែរ។

របាយការណ៍របស់សារព័ត៌មាន CNN បានបន្តថា មនុស្ស ៦៥នាក់បានរងរបួស និងមនុស្ស ៥៥នាក់ផ្សេងទៀតកំពុងបាត់ខ្លួនបន្ទាប់ពីការបំផ្ទុះនៅឯសហគ្រាសមួយនៅទីប្រជុំជន San Cristobal ស្ថិតនៅភាគខាងលិចនៃរដ្ឋធានី Santo Domingo របស់ប្រទេស៕

អត្ថបទដែលជាប់ទាក់ទង