ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin បានពិភាក្សាស្វែងរកដំណោះស្រាយលើការបែកបាក់នយោបាយជាមួយអតីតមេដឹកនាំ ដែលបានទម្លាក់ រដ្ឋាភិបាលចុងក្រោយរបស់គណបក្សលោក

101

ថៃ៖ កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin បានពិភាក្សាស្វែងរកដំណោះស្រាយលើការបែកបាក់នយោបាយជាមួយអតីតមេដឹកនាំ ដែលបានទម្លាក់ រដ្ឋាភិបាលចុងក្រោយរបស់គណបក្សលោក ក្នុងកំឡុងពេលដែលលោករៀបចំជ្រើសរើសគណៈរដ្ឋមន្ត្រី ពីគណបក្សសម្ព័ន្ធភាពចំនួន ១១ ដែលមានសមាជិកជាច្រើនរួមទាំងគូប្រជែងដ៏ខ្លាំងក្លា។
កាលពីថ្ងៃអង្គារ លោក Srettha បានឆ្លងកាត់ការបោះឆ្នោតសភា និងក្លាយជានាយករដ្ឋមន្ត្រី ហើយនឹងដឹកនាំក្រុមចម្រុះ ដែលស្ថិតក្នុងស្ថានភាពលំបាក ដោយរួមមានគណបក្សគាំទ្រដោយយោធារាជានិយម ដែលបានធ្វើសមយុទ្ធម្តងហើយម្តងទៀតប្រឆាំងនឹងគណបក្សភឿថៃរបស់លោក។

ជំនួបរវាងលោកជាមួយនាយករដ្ឋមន្ត្រី និងជាអតីតមេទ័ពលោក ប្រាយុទ្ធ ចាន់អូចា បានគូសបញ្ជាក់អំពីភាពផុយស្រួយ នៅក្នុងនយោបាយថៃ ដោយលោក ប្រាយុទ្ធ ជាស្ថាបត្យករនៃរដ្ឋប្រហារឆ្នាំ២០១៤ ប្រឆាំងនឹង រដ្ឋាភិបាលរបស់គណបក្សភឿថៃចុងក្រោយ។ ហើយលោក ប្រាយុទ្ធ បានកាន់អំណាចបានរយៈពេល ០៩ឆ្នាំ។
លោក Srettha ដោយមានពាក់ក្រវាត់កពណ៌លឿង ដែលជាពណ៌ទាក់ទងទៅនឹងរបបរាជានិយម បាននិយាយថា “ការបែកបាក់គ្នាដែលមានស្រាប់នឹងពិបាករួបរួមវិញ។ ហើយកិច្ចពិភាក្សា តែមួយមិនបញ្ចប់បញ្ហានោះបានទេ។ ដំណោះស្រាយនឹងត្រូវការពេលវេលា”៕

អត្ថបទដែលជាប់ទាក់ទង