ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនសង្ស័យ២នាក់ទៅតុលាការ ករណីជួញដូរគ្រឿងញៀន

125

សៀមរាប៖ជនសង្ស័យ២នាក់ករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ត្រូវបានចាប់ខ្លួន​ ហើយក្រោយការសាកសួរ និងស្រាវជ្រាវ ហើយនៅរសៀលថ្ងៃទី២៧ ខែតុលាឆ្នាំ២០១៨ ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងនគរបាលជំនាញ បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

នៅថ្ងៃទី២៤ខែតុលាឆ្នាំ ២០១៨វេលាម៉ោង១០និង៥០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះបង្ក្រាបបទរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចបន្ទប់ជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ៖១.ឈ្មោះចាប ម៉ារ៉ា ភេទស្រី ឆ្នាំកំណើត១៩៨៤ មុខរបរគ្មាន ទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប (រក្សាទុកនិងប្រើប្រាស់ និងមានសារធាតុញៀនក្នុងខ្លួន) ២.ឈ្មោះពុំ យ៉ាណាន់ ភេទស្រី ឆ្នាំកំណើត១៩៨៦ មុខរបរគ្មាន ទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប (រក្សាទុកនិងប្រើប្រាស់និងមានសារធាតុញៀនក្នុងខ្លួន)។

ក្នុងការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចនគរបាល បានដកហូតវត្ថុតាង មានម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន១កញ្ចប់ ស្មើនឹងទំងន់០,៧ក្រាម រថយន្តចំនួន២គ្រឿង ទូរស័ព្ទដៃចំនួន៤គ្រឿង លុយដុល្លារចំនួន៦.៤៧៥ដុល្លារអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង