ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមកែវ រតនៈ ដកតំណែងប្រធានមន្ទីរ និងប្រធានការិយាល័យ នៃមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល មកជាមន្រ្តីបម្រើការងារនៅទីស្តីការក្រសួង

83

 

ភ្នំពេញ៖ ឯកឧត្តមកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី ២១ ខែធ្នូឆ្នាំ ២០២៣ បានសម្រេចដកប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល ព្រមទាំងប្រធានការិយាល័យ នៃមន្ទីររ៉ែ និងថាមពល មកជាមន្រ្តីបម្រើការងារនៅទីស្តីការក្រសួង។

ការដកតំណែងមន្រ្តីទាំង២រូបនេះ ត្រូវបានប្រភពមួយចំនួនលួចបង្ហើបថា មានភាពមិនប្រក្រតីបានកើតឡើង ជាពិសេសបពាក់ព័ន្ធសួយសារអាករ ចូលរដ្ឋ។

ឯកឧត្តមកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានចេញប្រកាស ស្តីពី ការផ្ទេរភារកិច្ចមន្ត្រីរាជការ។

យោងស្មារតីអង្គប្រជុំកម្រិតថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ និងយោងតាមការចាំបាច់របស់ក្រសួងរ៉ែ និងថាមពល , សម្រេច៖
ត្រូវបានផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន០២រូប ពីមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល ឱ្យមកបម្រើការងារនៅ ទីស្តីការក្រសួងរ៉ែនិងថាមពល ដូចខាងក្រោម៖ ១. លោក ជា សារិទ្ធ
អត្តលេខ១៧៤១២០០០៩១ ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសមធ្យមដើមខ្សែ ពិសេស ថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសមធ្យម ពីប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល ឱ្យមកបម្រើការងារជាមន្ត្រី នៅអគ្គាធិការដ្ឋាន។

២. លោកស្រី ម៉ិច វ៉ាន់ឌី អត្តលេខ២៨៩០៨០០១៨១ ឋានន្តរស័ក្តិវរៈមន្ត្រី ថ្នាក់លេខ៤ នៃក្របខ័ណ្ឌ មន្ត្រីគ្រប់គ្រងរដ្ឋបាល ពីប្រធានការិយាល័យ នៃមន្ទីររ៉ែ និងថាមពលខេត្ត កណ្តាល ឱ្យមកបម្រើការងារជាមន្ត្រី នៅអគ្គាធិការដ្ឋាន។

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

នាយកខុទ្ទកាល័យ អគ្គនាយក នៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការ នៃអគ្គាធិការដ្ឋាន ប្រធាននាយកដ្ឋាន បុគ្គលិក ប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ និងសាមីខ្លួនមានភារកិច្ចអនុវត្តតាមខ្លឹមសារ នៃប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

 

អត្ថបទដែលជាប់ទាក់ទង