ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី និងលោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ ត្រូវបានដកតំណែង ដោយសារពាក់ព័ន្ធរឿងមិនប្រក្រតីជាច្រើន

86

 

ខេត្តរតនគិរី ៖ លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី និងលោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ ត្រូវបានដកតំណែង ដោយសារពាក់ព័ន្ធរឿងមិនប្រក្រតីជាច្រើន ជាពិសេសពេលមានជំងឺកូវីដផ្ទុះខ្លាំង មន្រ្តីទាំងនេះ បានយកវ៉ាក់សាំងកូវីដ១៩ ចាក់ឲ្យជនជាតិវៀតណាមក្នុង១ដូស១០០ដុល្លារ។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានចេញដីកាបញ្ឈប់តំណែងលោកវេជ្ជបណ្ឌិត អ៊ុង រតនា ពីប្រធានមន្ទីរសុខាភិបាល ឲ្យមកបម្រើការងារជាមន្ត្រីនៅមន្ទីរពេទ្យបង្អែកខេត្ត។

លោកអភិបាលខេត្ត បានប្រគល់ភារកិច្ចបណ្តោះអាសន្នជូនលោក ជា សានិត បច្ចុប្បន្នអនុប្រធានមន្ទីរសុខាភិបាល ឲ្យកាន់មុខតំណែងជាប្រធានមន្ទីរស្តីទី មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី។

ដោយឡែកលោក អ៊ូ ដេត ក៏ត្រូវបានទទួលទណ្ឌកម្មថ្នាក់ទី២ ចំណុច ឃ តាមរូបភាពបញ្ឈប់ការងារដោយបង្ខំ ពីអនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺឲ្យមកបម្រើការងារជាមន្ត្រីនៅមន្ទីរពេទ្យបង្អែកខេត្ត។ ពាក់ព័ន្ធនឹងការដកតំណែង ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខាងលើនេះ គេមិនទាន់ដឹងពីមូលហេតុអ្វីនោះនៅឡើយទេ។

អត្ថបទដែលជាប់ទាក់ទង