ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងសមត្ថកិច្ច ឆ្មក់ចូលទៅបង្រ្កាប ទីតាំងល្បែងអនឡាញខុសច្បាប់មួយកន្លែង ឃាត់ខ្លួនមនុស្ស១០នាក់

48

 

ភ្នំពេញ ៖​ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោកសេង គន្ធ អភិបាលខណ្ឌមានជ័យ ដែលទើបតែនឹងកាន់តំណែងថ្មី បានដឹកនាំកម្លាំងឆ្មក់ចូលទៅបង្រ្កាបបនល្បែងស៊ីសងតាមប្រពន្ធ័អនឡាញមួយកន្លែង កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការបង្រ្កាបបនល្បែងស៊ីសងខុសច្បាប់នេះ ជាលទ្ធផល កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌមានជ័យ បានឃាត់ខ្លួនអ្នកពាក់ព័ន្ធក្នុងវង់ល្បែងចំនួន១០នាក់ ប្រុស៨នាក់និងស្រី២នាក់ កុំព្យួរទ័រចំនួន១១គ្រឿង ម៉ូតូ២គ្រឿង តុនិងកៅអីមួយចំនួន និងបិទទ្វារទីតាំងខាងលើជាបណ្តោះអាសន្ន។

ចំណែកអ្នកពាក់ព័ន្ធទាំង១០នាក់ខាងលើ រួមនិងសម្ភារ:ដែលជាវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរ និងបន្តតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង