ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាទទួលបានចំណូលជាង ៣៧លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងឆ្នាំ២០២៣

91

 

ភ្នំពេញ៖ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា កម្ពុជាទទួលបានចំណូលប្រមាណជាង៣៧លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ នៅក្នុងឆ្នាំ២០២៣។

យោងតាមសេចក្ដីប្រកាសព័ត៌មានឲ្យដឹងថា ក្នុងរយៈពេល១២ខែ ពោលចាប់ពីខែមករា-ខែធ្នូ ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង៧៩ម៉ឺននាក់ ទទួលបានចំណូល៣៧ ១៩៨ ៩៨៨ ដុល្លារអាមេរិក កើនឡើងចំនួន២២២.៦៨ភាគរយ។

ដោយឡែកសម្រាប់ពេញមួយខែធ្នូ ឆ្នាំ២០២៣ មានភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ៩ម៉ឺននាក់ ទទួលបានចំណូល៤ ៦៥២ ១៤១ដុល្លារអាមេរិក កើនឡើង៨៤.៩៥ភាគរយ។

ក្នុងរយៈពេល១២ខែនេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប១ ៥៩៦ ១៣៨ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។

ចំណូលពីការលក់បណ្ណនៅប្រាសាទកោះកែរ សម្រាប់ខែធ្នូ មានចំនួន ២ ៥២៦នាក់ = ៣៧ ៨៩០ដុល្លារ ។ សរុបចំណូលលក់បណ្ណនៅប្រាសាទកោះកែរ រយៈពេល១២ខែ ក្នុងឆ្នាំ២០២៣ មានចំនួន១៤ ៨០៦នាក់=២២២ ០៩០ដុល្លារ ។

ចំណូលពីការលក់សំបុត្រទូកំពង់ផចុងឃ្លៀស ខែធ្នូ មានចំនួន = ៦៣ ៦៣៨ ដុល្លារ ។ ចំនួនទូកសរុប=២ ២០៣ (ទូកតូច=១ ៤៨៧,ទូកកណ្តាល=៦១៥ និងទូកធំ=១០១)។ សរុបចំណូលលក់សំបុត្រទូក រយៈពេល១២ខែ ក្នុងឆ្នាំ២០២៣ មានចំនួន =៥៦៤ ៦៧១ដុល្លារ។
– ចំនួនទូកសរុប=២១ ៤៧៨ (ទូកតូច=១៥ ៣៣៤,ទូកកណ្ដាល=៥ ៤០២ និងទូកធំ=៧៤២)៕

អត្ថបទដែលជាប់ទាក់ទង