ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តស្វាយរៀង ចូលរួមដុតកម្ទេចជើងមាន់គ្មានច្បាប់ចំនួន ៤កុងតឺន័រ១០២តោននៅក្រុងស្វាយរៀង

26

ស្វាយរៀង៖ ឯកឧត្ដម ប៉េង ពោធិ៍សា អភិ បាលខេត្តស្វាយរៀង លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមដុតកម្ទេចចោលជើងមាន់ដែលឈ្មួញលួចនាំចូលដោយគ្មានច្បាប់ចំនួន៤កុងតឺន័រ ចំនួ សរុប១០២តោន៦០០គីឡូក្រាម
នៅក្នុងភូមិចុងព្រែក សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង។
ឯកឧត្ដម ប៉េង ពោធិ៏សាល អភិបាលខេត្ដស្វាយរៀង បាន បញ្ជាក់៖ ទំនិញទាំងអស់នេះគឺបាននាំចូលពីប្រទេសវៀតណាម ហើយផ្ទេរទូកុងតឺន័រ នៅចំណុចសូន្យចូលមកកម្ពុជា តាមមាត់ច្រកអន្តរជាតិបាវិត ហើយដឹកទៅច្រកដូង នៅស្រុករមាសហែក រួចនាំចូលទៅវៀតណាមវិញ។ ទំនិញទាំងនេះជារបស់ក្រុមហ៊ុន SBL ដែលមានទីតាំងនៅក្រុងបាវិត ក្រោយពីអាជ្ញាធរ ពិនិត្យឃើញថា ទំនិញជើងមាន់ ខូចគុណភាព និងធ្វើឱ្យប៉ះពាល់ដល់សុខ ភាព អ្នកប្រើប្រាស់ ពិសេស ប៉ះពាល់សុខភាព ប្រជាពលរដ្ឋ ដែលទិញយកពិសារប្រចាំថ្ងៃនោះតែម្ដង ។
ឯកឧត្ដមបញ្ជាក់ថា យោងតាមមន្ត្រីជំនាញ បានបញ្ជាក់ថា ក្រុមការងារចម្រុះបានចុះត្រួតពិនិត្យទៅលើទំនិញទាំង៤កុងតឺន័រ ដែលផ្ទុកជើងមាន់នេះ ដោយពិនិត្យឃើញថា ពុំមានឯកសារគ្រប់គ្រាន់និងទំនិញទាំងនោះ សុទ្ធតែខូចគុណភាពផងនោះ ទើប នៅថ្ងៃទី៤កុម្ភៈឆ្នាំ២០២៤នេះ បើទអាជ្ញាធរសម្រេច យកទំនិញទាំងអស់នេះមកដុតកម្ទេច ចោល ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍ពីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខាគយរដ្ឋាករខេត្ត ស្វាយរៀង បានឱ្យដឹងថា កាលពីថ្ងៃទី៣១ ខែមករា ២០២៤ វេលាម៉ោង២១,២០នាទី មន្ត្រីសាខាគយរដ្ឋាករ ខេត្តស្វាយរៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ក្រោមការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានឃាត់កុងទីន័រចំនួន ៤គ្រឿងដើម្បីត្រួតពិនិត្យ។ ក្រោយការត្រួតពិនិត្យបានរកឃើញថា រថយន្តកុងតឺន័រទាំង៤ គ្រឿងនេះផ្ទុកជើងមាន់ ខូចគុណភាព ទើបមន្រ្ដីជំនា ញសម្រេចរឹបអូសយកមកដុតកម្ទេចចោល ៕ .ដោយសំរិត

អត្ថបទដែលជាប់ទាក់ទង