ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៤ និងមេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លើកទី៣

27

 

ភ្នំពេញ ៖ នៅថ្ងៃទី១ និង២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក
តបតាមការអញ្ជើញរបស់ ឯកឧត្ដម ចូសិប បូររែល ហ្វុនតេល (Josep BORRELL FONTELLES) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុ ប្រធានគណៈកម្មការអឺរ៉ុប ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី អាស៊ាន-សហភាពអឺរ៉ុបលើកទី២៤ និងវេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-តំបន់ឥណ្ឌូប៉ាស៊ីហ្វិកលើកទី៣ នៅថ្ងៃទី១-២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប បានរំលឹកឡើងវិញនូវសមិទ្ធផលសំខាន់ៗ ដែល
ប្រកបដោយខ្លឹមសារនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុបកាលពីឆ្នាំ២០២២កន្លងទៅ។
រដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហភាពអឺរ៉ុប បានអះអាងជាថ្មីនូវគុណតម្លៃនិងផលប្រយោជន៍រួមក្នុងទំនាក់ ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ក្នុងរយៈកាល ៤៧ឆ្នាំ កន្លងមក និងបានកោតសរសើរចំពោះវឌ្ឍនភាពដ៏ ល្អក្នុងការអនុវត្តផែនការសកម្មភាពអាស៊ាន-សហភាពអឺរ៉ុប (២០២៣-២០២៧) និងសេចក្តីប្រកាសរួម របស់ថ្នាក់ដឹកនាំនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប។ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហភាពអឺរ៉ុបបានទទួលស្គាល់ថា តំបន់ទាំងពីរផ្ដល់នូវកាលានុវត្តភាព នៃកំណើន និងសក្តានុពលដ៏
ប្រសើរសម្រាប់កិច្ចសហប្រតិបត្តិការក្រោមសសរស្តម្ភសហគមន៍ទាំងបីរបស់អាស៊ាន
ដែលត្រូវបាន ចង្អុលបង្ហាញដោយភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប។ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហភាព អឺរ៉ុប ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងផលប្រយោជន៍រួម ព្រមទាំងបាន អនុម័តសេចក្តីប្រកាសរួមរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប។
នៅក្នុងកិច្ចប្រជុំ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹង ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប ដោយផ្អែកលើការគោរព ការយោគយល់គ្ន និងការផ្តល់ផល ប្រយោជន៍ទៅវិញទៅមក ហើយបន្តធ្វើការជាមួយប្រទេសសមាជិកអាស៊ាន និងសហភាពអ៊ឺរ៉ុបដើម្បីធានាថាការចូលរួមកម្រិតថ្នាក់ដឹកនាំជាទៀងទាត់នឹងនាំឱ្យទំនាក់ទំនងអាស៊ាន- សហភាពអឺរ៉ុបឈាន
ដល់កម្រិតខ្ពស់ថ្មីថែមទៀត។

ស្របពេលមានការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការប្រឈមជាមួយនឹងបញ្ហា សន្តិសុខមិនប្រពៃណីជាច្រើន ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតម្រូវការនៃតំបន់ទាំងពីរត្រូវ មានភាពប្រុងប្រយ័ត្ន រហ័សរហួន និងភាពធន់ តាមរយៈការរិះរកប្រភពធនធានថ្មីៗនៃកំណើន ប្រកបដោយចីរភាព និងភាពរឹងមាំ ព្រមទាំងការពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀបចំក្របខ័ណ្ឌ និងប៉ារ៉ាម៉ែត្រ សម្រាប់កិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សហភាពអឺរ៉ុបនាពេលអនាគត ឯកឧត្តមឧបនាយករដ្ឋមន្តី ក៏បានគូស បញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងការតភ្ជាប់ រួមមានតាមរយៈការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយ ប្រសិទ្ធភាពនូវសេចក្ដីប្រកាសរួមរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបស្ដីពីការតភា្ជប់ ព្រមទាំងការ ជំរុញសហថាមពលរវាងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ជាមួយយុទ្ធសាស្ត្រតភ្ជាប់អឺរ៉ុប-អាស៊ី និងយុទ្ធសាស្ត្រច្រកទ្វារសាកល ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព នវានុវត្តន៍ផ្នែក ឌីជីថល និងការដឹកជញ្ជូនដោយរលូន។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសហភាពអឺរ៉ុប ចំពោះការបន្តគាំទ្រដល់មជ្ឈភាពអាស៊ាន និងយន្តការដឹកនាំដោយអាស៊ាន តាមរយៈការរួមចំណែកដល់កិច្ច ខិតខំប្រឹងប្រែងកសាងសហគមន៍ និងការអនុវត្តវិស័យអាទិភាពទាំង៤នៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ- ប៉ាស៊ីហ្វិក។
វេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-ឥណ្ឌូប៉ាស៊ីហ្វិកលើកទី៣ បានផ្ដោតលើប្រធានបទចំនួន៣ ដែល មានសារៈសំខាន់បំផុតចំពោះតំបន់ទាំង២ រួមមាន៖ វិបុលភាពរួមគ្នា ភាពធន់នៃសេដ្ឋកិច្ចនិងការ វិនិយោគ អន្តរកាលបៃតង-ភាពជាដៃគូសម្រាប់អនាគតប្រកបដោយចីរភាព និងបញ្ហាប្រឈមនៃភូមិសាស្ត្រនយោបាយនិងសន្តិសុខ។

ឯកឧត្ដមឧបនាយករដ្ឋមន្តី បានចែករំលែកនូវទស្សនៈវិស័យអំពីភាពធន់នៃសេដ្ឋកិច្ច និងការវិនិយោគ។ ឯកឧត្តម បានគូសបញ្ជាក់ពីសារៈសំខាន់ដ៏ចម្បងនៃការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាង សហភាពអឺរ៉ុប អាស៊ាន និងបណ្តាប្រទេសប៉ាស៊ីហ្វិក ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលមានភាព ស្មុគស្មាញ និងមិនអាចប៉ាន់ស្មានទុកជាមុន ដែលបង្កឡើងដោយជំងឺកូវីដ-១៩ សង្គ្រាមនៅអ៊ុយក្រែន ជម្លោះ នៅតំបន់ហ្គាហ្សា និងវិបត្តិនៅសមុទ្រក្រហម។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់ន ការវិនិយោគប្រកបដោយតុល្យភាព និងបរិយាប័ន្ន របស់សហភាពអឺរ៉ុបនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែល នឹងរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចបៃតង និងភាពធន់នឹងអាកាសធាតុ ព្រមទាំងប្រើប្រាស់ឱ្យអស់ នូវអត្ថប្រយោជន៍នៃបរិវត្តកម្មឌីជីថលនិងបង្កើតបរិយាកាសធុរកិច្ចដែលអំណោយផលនិងអាចព្យាករណ៍ បាន សំដៅជួយសម្រួលដល់ទំនាក់ទំនងសេដ្ឋកិច្ច។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្តី ក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងដ៏សន្ធឹកសន្ធាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារជីវភាព ប្រជាជន និងទប់ស្កាត់វិបត្តិសេដ្ឋកិច្ច ក្នុងអំឡុងពេលជំងឺរាតត្បាត ដោយរក្សាបាននូវស្ថិរភាព និង បរិយាកាសធុរកិច្ច និងវិនិយោគប្រកបដោយជោគជ័យ ព្រមទាំងបានអនុវត្តកំណែទម្រង់ ដើម្បីកសាងភាព ធន់ឱ្យកាន់តែខ្លាំង ប្រឆាំងនឹងវិបត្តិផ្សេងទៀត នាពេលអនាគត។
ក្នុងអំឡុងពេលចូលរួមព្រឹត្តិការណ៍ខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជួបពិភាក្សាការ ទ្វេភាគីជាមួយ រដ្ឋមន្ត្រីការបរទេសឆែក ឡេតូនី ហុងគ្រី និងបានពិភាក្សាការងារជាមួយ ឯកឧត្តម ចូសិបសាហ្វុនតល តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្ដិសុខ និង ជាអនុប្រធានគណៈកម្មការអឺរ៉ុប ស្នងការអឺរ៉ុបទទួលបន្ទុកភាពជាដៃគូអន្តរជាតិ រដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិក ស៊ី ប បារាំង លុចសំបួ ហូឡង់ និងអេមីរ៉ាតអារ៉ាប់រួម។ ចំពោះសមភាគីបែលហ្ស៊ិក បារាំង និងលុចសំបួ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការរំពឹងទុកក្នុងការទទួលបានការគាំទ្រចំពោះបេក្ខភាពកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៍បានជួបជាមួយ ឯកអគ្គរាជទូត ជប៉ុនប្រចាំនៅបែលហ្ស៊ិកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង