ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេធាវីដែលបាញ់ សម្លាប់សង្សារ បានទទួលមរណភាពហើយ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ

131

 

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា មេធាវីដែលជាជនដៃដល់ បាញ់សម្លាប់សង្សារ លក់អនឡាញ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានទទួលមរណភាពហើយ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅវេលាម៉ោង០៥:៣០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកោសលវិច័យ នឹងប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

ករណី “ឃាតកម្ម” បុរស ១នាក់ ជាជនសង្ស័យបានប្រើកាំភ្លើងខ្លីបាញ់ទៅលើស្ត្រី ១នាក់ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង និងបាញ់សម្លាប់ខ្លួនតាមក្រោយ ។ ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ។

ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២១:១០នាទី ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មាន ករណីខាងលើ ស្ថិតលើផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

វេលាម៉ោង ២១:១២នាទី សមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ហា HOTLINE ១១៧ នៃអគ្គស្នង ការដ្ឋាននគរបាលជាតិ លោកវរសេនីយ៍ត្រី ប៉ាន់ តាំងស្រាន់ បានបញ្ជូនព័ត៌មានទៅ លោកវរ សេនីយ៍ឯក ហួរ ម៉េងវ៉ាង មុខងារ អធិការ លេខទូរសព្ទទំនាក់ទំនង ០១២ ៧៩០ ៣៣៣ ដើម្បី អន្តរាគមន៍បន្ទាន់ ។

សមត្ថកិច្ចជំនាញចុះដល់ទីតាំងកើតហេតុ និងសាកសួរ ។ ជនសង្ស័យឈ្មោះ ទូច វឌ្ឍនៈ ភេទ ប្រុស អាយុ៣២ឆ្នាំ មុខរបរមេធាវី (របួសធ្ងន់ សម្រាកព្យាបាលនៅមន្ទីរពេទ្យ ត្រូវបានឃាត់ខ្លួន) ជនរងគ្រោះឈ្មោះ អែម សុវីដែត ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ដូរ (ស្លាប់) ។ ជនសង្ស័យ បានប្រើកាំភ្លើងខ្លី ០១ដើម ម៉ាក CZ P07-134139 បង់ចំនួន ០១ មាន០៨គ្រាប់ ។ មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ (ត្រូវជាសង្សានឹងគ្នា) បានទៅទទួលម្តាយជនរងគ្រោះជាមួយ គ្នាដោយជនសង្ស័យបើករថយន្តតាមក្រោយ (រថយន្តពីរផ្សេងគ្នា) ។ លុះវេលាម៉ោងប្រហែល ២០:៤០នាទី ជនរងគ្រោះបើករថយន្តបម្រុងចូលផ្ទះ ប៉ុន្តែជនសង្ស័យបានបើករថយន្តមកពាំង ពេលនោះឈ្មោះ អែម សុវីដែត ចុះពីលើរថយន្តក៏ត្រូវបានឈ្មោះ ទូច វឌ្ឍនៈ បាញ់ចំនួន ០៤គ្រាប់ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង បន្ទាប់មកជនសង្ស័យបានបាញ់ខ្លួនឯងចំនួន ០១គ្រាប់ រងរបួស ធ្ងន់ ។ ជនសង្ស័យ និងជនរងគ្រោះ ធ្លាប់មានទំនាក់ទំនងមិនចុះសម្រុងនឹងគ្នា ។ សពប្រគល់ជូន ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ខេត្តសៀមរាប ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើល ខណៈបុរសម្នាក់ដែលគេស្គាល់ថា ជាមេធាវី សង្ស័យជារឿងប្រចណ្ឌបានដកកាំភ្លើងបាញ់ប្រហារទៅលើនារីសង្សារជាអ្នកលក់អនឡាញជាច្រើនគ្រាប់ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ដឹកបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នារីជនរងគ្រោះស្លាប់មានឈ្មោះ អែម សុវីដេត ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកលក់អនឡាញ ។ ចំណែកជនសង្ស័យមានឈ្មោះ ទូច វឌ្ឍនៈ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជា មេធាវី មានស្រុកកំណើតនៅសង្កាត់លេខ៣ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ។ ប្រើកាំភ្លើ.ងខ្លីម៉ាក CZP07 និងបានរកឃើញសំបកគ្រា.ប់ចំនួន៥ ។

យោងតាមម្តាយរបស់ជនរងគ្រោះដែលត្រូវបណ្ដេញ
សារព័ត៌មានសង្គមសម្ភាសន៍ ការបា.ញ់សម្លា.ប់នេះកើតឡើងដោយសារតែកូនស្រីរបស់គាត់សុំបែកគ្នា ប៉ុន្តែមេធាវីជាខ្មា.ន់កាំភ្លើ.ងមិនព្រម ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញ នារីរងគ្រោះបានបើករថយន្តម៉ាក Ford territory ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-4896 ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៦៦ក្នុងទិសដៅពីកើតទៅលិច ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានបើកមកឈប់លើចិញ្ចើមផ្លូវក្បែរនឹងបុរីប៉េងហួតដឹសាឡែត៍ ស្រាប់តែគេបានឃើញមានរថយន្តមួយគ្រឿងទៀតម៉ាក MG ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BS-8007បើកបរដោយបុរសម្នាក់ ជាខ្មាន់កាំភ្លើងធ្វើដំណើរមកពីក្រោយស្របទិសគ្នា រួចក៏បានបើកមកឈប់នៅពីក្រោយរថយន្តនារីរងគ្រោះ ក្រោយមកនារីរងគ្រោះក៏បានបើកទ្វារចុះពីរថយន្តហើយ ដើរមិនបានប៉ុន្មានជំហ៊ានផងក៏ត្រូវ បុរសជាសង្សារ និងជាខ្មាន់កាំភ្លើងចុះពីរថយន្តហើយដកកាំភ្លើងខ្លីបាញ់សំដៅទៅលើនារីរងគ្រោះជាច្រើនគ្រាប់ បណ្តាលឲ្យដេកដួលស្លាប់ក្នុងថ្លុកឈាម ហើយបុរសជាជនដៃដល់បានយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បណ្តាលឲ្យដួលរងរបួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ ។

យោងតាមកាមេរ៉ាសុវត្ថិភាព មុនពេលកើតហេតុនារីរងគ្រោះចុះពីលើរថយន្តដើរបានបន្តិច ត្រូវបានជនសង្ស័យជាខ្មាញ់កាំភ្លើងដកកាំភ្លើងបាញ់សម្លាប់ហើយរួចដើរចេញបានបនិ្តចក៏បាញ់សម្លាប់ខ្លួនឯងដេកដួលតែម្តង ។

តាមប្រភពពត៌មានបានបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងមកនេះ បុរសជាមេធាវី និងជាខ្មាន់កាំភ្លើងបានបើករថយន្តម៉ាក MG ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2BS-8007ឡើងលើស្ពានកោះនរា ប៉ុនប៉ងលោតទឹកទឹកសម្លាប់ខ្លួន និងមាននារីរងគ្រោះនៅកន្លែងកើតហេតុលើស្ពាននោះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្មានថាថា លោតទឹកសម្លាប់ខ្លួនមួយសន្ទុះក្រោយមកបុរសខាងលើក៏បានឡើងលើស្ពានមកបើករថយន្តទៅផ្ទះវិញ។

ក្រោយពេលកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងជំនាញចុះមកដល់កន្លែងកើតហេតុ រួចក៏បានទាក់ទងទៅជំនាញកោសលវិច្ច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យទៅលើស.ពនារីរងគ្រោះក្រោយពិនិត្យរួចក៏ធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង