ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ៖ ព្រលានយន្តហោះអន្តរជាតិតេជោ ត្រូវបានសាងសង់ឡើងក្រោមចក្ខុវិស័យរបស់សម្តេចតេជោ ក្នុងការអភិវឌ្ឍន៍ទិសនិរតីប្រទេសកម្ពុជា

45

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញត្រួតពិនិត្យការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ដំណើរអញ្ជើញពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋាននេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះដំណើរការសាងសង់អាកាសយានដ្ឋានដ៏ទំនើបលើកដំបូងនៅកម្ពុជា ហើយក៏ជាការផ្តល់កម្លាំងចិត្តដល់ក្រុមការងារសាងសង់ទាំងអស់នៅការដ្ឋាន ដែលបានប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់លើការសាងសង់ ដើម្បីនាំមកនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជូនជាតិម្ពុជា។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិតេជោ៖
សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញអារម្មណ៍រីករាយ បានចុះមកពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ និងសំណេះសំណាលជាមួយអ្នកសាងសង់។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចធ្លាប់បានឃើញព្រលានយន្តហោះធំច្រើនហើយ តែមិនរំភើបដូចឃើញព្រលានយន្តហោះអន្តរជាតិតេជោនោះឡើយ ព្រោះជារបស់ខ្មែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះអន្តរជាតិតេជោ ជាសមិទ្ធផលប្រកបដោយមោទនភាពសម្រាប់ខ្មែរ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ទោះពេលកូវីដ១៩ រាតត្បាត ក៏មិនបានបន្ទច់បង្អាក់សកម្មភាពសាងសង់។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទៅថ្ងៃខាងមុខនឹងមានការហោះហើរត្រង់រវាងកម្ពុជា និងអូស្ត្រាលី ខណៈកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការបានចុះហត្ថលេខារួច ពេលសម្តេចអញ្ជើញទៅអូស្ត្រាលី។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះអន្តរជាតិតេជោ ត្រូវបានសាងសង់ឡើងក្រោមចក្ខុវិស័យរបស់សម្តេចតេជោ ក្នុងការអភិវឌ្ឍន៍ទិសនិរតីប្រទេសកម្ពុជា។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមកពីប្រទេសចំនួនរួមមានអង់គ្លេស ដាណឺម៉ាក់ កូរ៉េ និងចិន ជាអ្នកសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ជាមោទនភាពរបស់អ្នកសាងសង់គ្រប់ផ្នែក រាប់ចាប់ពីកម្មករតូចតាចឡើងទៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះអន្តរជាតិតេជោ គឺជានិមិត្តរូបនៃការរីកចម្រើនរបស់កម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យន្តហោះអាមេរិកចុះនៅកម្ពុជាពេលមានសង្គ្រាម ភាគច្រើន គឺចុះដឹកជម្លៀសប្រជាពលរដ្ឋ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ជានិមិត្តរូបបង្ហាញឱ្យឃើញជំនឿចិត្តរបស់អ្នកវិនិយោគលើសុខសន្តិភាព​ និងស្ថេរភាពនៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ប្រើកម្លាំងពលកម្មប្រមាណ ៨ពាន់នាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវិនិយោគបង្កើនសេដ្ឋកិច្ចជាតិ បង្កើតការងារជូនប្រជាពលរដ្ឋ ជាការវិនិយោគដែលកម្ពុជាចង់បាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះអន្តរជាតិតេជោ មានសក្តានុពលខ្ពស់សម្រាប់ការអភិវឌ្ឍទិសនិរតី ដោយមានការតភ្ជាប់ទាំងផ្លូវទឹក និងផ្លូវគោក។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចហ៊ានអួតពីសមិទ្ធផលព្រលានយន្តហោះអន្តរជាតិតេជោ ព្រោះជាសមិទ្ធផលលើកដំបូង និងបង្ហាញរូបរាងជាក់ស្តែងនៅលើទឹកដីកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិនជឿថា មានមន្ត្រីជាន់សេដ្ឋកិច្ចជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និយាយផលអវិជ្ជមានលើគម្រោងព្រែកជីកហ្វូណន-តេជោ ដូចការផ្សាយរបស់វិទ្យុប្រតិក្រិយានោះឡើយ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ មានសមត្ថភាពដឹកជញ្ជូនរហូតដល់ទៅ ៣ពាន់តោន។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលព្រលានយន្តហោះអន្តរជាតិតេជោ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ផែនការកសាងប្រព័ន្ធស្រោចស្រប់ ដើម្បីជំរុញការធ្វើស្រែឱ្យកើនទ្វេដងក្នុងរយៈពេល១០ឆ្នាំខាងមុខ។សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកថា នាយករដ្ឋមន្ត្រីអូស្ត្រាលី ធ្លាប់មកកម្ពុជានៅឆ្នាំ១៩៨៧ ពេលនោះមិនស្ទះមនុស្សធ្វើដំណើរស្រួល តែពេលដើរលេងនៅអង្គរឮសូរគ្រាប់ភ្លើងប្រយុទ្ធគ្នា។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាពរីកចម្រើនរបស់កម្ពុជានាពេលនេះ គឺបានមកពីផលលាភនៃសន្តិភាព ហើយត្រូវរួមគ្នាថែទាំសុខសន្តិភាព ដើម្បីជំរុញការកសាង និងអភិវឌ្ឍន៍ប្រទេសទៅមុខទៀត៕

អត្ថបទដែលជាប់ទាក់ទង